ស្គាល់ផ្លែនេះអត់ បងប្អូនយើង? ផ្លែនេះ ជួយព្យាបាលផ្សះ ធ្លាក់ស និងជំនួយសុខភាពក្រោយឆ្លងទន្លេ បាយឆ្ងាញ់ លើសឈាម គ្រុនចាញ់ និងជម្ងឺថ្លើម…

រពាក់ជាវល្លិស្ថិតក្នុងអំបូរផ្តៅទាំងស្លឹកទាំងដើមនិងផ្លែមានរូបរាងដូចផ្តៅគ្រាន់តែវាតូចជាងផ្តៅដើមវាមានបន្លាមានទំហុំប៉ុនចង្កឹះពេលគេបកសំបកចេញមានស្លឹកទ្រវែងដូចស្លឹកប្ញស្សី។វាដុះជាធម្មជាតិនៅតាមដីទួលឬដំបូក។ផ្លែវាទុំប៉ុនៗកូនដៃក្មេងពេលនៅខ្ចីពណ៌បៃតងពេលវាទុំពណ៌លឿងរស់ជាតិចត់លាយផ្អែម។រីឯដើមវាគេប្រើសំរាប់ក្រងជាកន្រ្តកនិងឧបករណ៍ផ្សេងៗសំរាប់ប្រើប្រាស់ក្នុងផ្ទះ។

លក្ខណៈរុក្ខជាតិ៖ជាប្រភេទវល្លិសណ្ដានផ្ដៅ ដែលមានប្រវែងពី ២ ទៅ ៤ ម៉ែត្រមានបន្ទាត់ផ្ចិតពី ៥ ទៅ ៨ មម។ស្លឹក៖ដើមវាអាចយកទៅធ្វើកន្ត្រកឬរបស់ផ្សេងៗទៀត។ ទងស្លឹកស្ទបអោបដើមមានបន្លាច្រើន។ ផ្កា៖កញ្ចុំផ្កាចេញនៅប្រគាបស្លឹក ចុងមែកមានពណ៌បៃតងលឿង។

កន្លែងដាំដុះ៖មូល អាចហូបបានពីទុំពណ៌លឿង ពេលខ្ចីពណ៌បៃតង។កន្លែងដាំដុះ៖ឬសគល់។សមាសធាតុគីមី៖មានTanninsច្រើន។ការព្យាបាល៖ព្យាបាលផ្សះ ធ្លាក់ស ជំនួយសុខភាពក្រោយឆ្លងទន្លេ បាយឆ្ងាញ់ លើសឈាម គ្រុនចាញ់ជម្ងឺ ថ្លើម។កំរិតប្រើ៖ស្ងួត១៥-២០ក្រាម។

ផ្លែរពាក់ឬផ្លែផ្ដៅ អាចទទួលទានបាន មានរសជាតិចត់លាយផ្អែម ហើយ បើតាមឯកសារ វាក៏អាចជាថ្នាំព្យាបាលក្រពះ រាគរូស តែបើហូបវាច្រើន ក៏អាចបណ្តាលឲទល់លាមកផងដែរ។ដើមរពាក់អាចធ្វើសង្ហារឹម តុ កៅអី កន្ត្រក បង្គីរែកដីជាដើម។ក្នុងប្រវត្តិសង់បន្ទាយរបស់ស្តេចក្មេង បន្លារពាក់ឬបន្លាឆក់វៃ ជាស្តេចបន្លាមួយ នៃស្តេចបន្លាទាំង១០ ដែលត្រូវបានយកទៅសង់កំផែងព័ទ្ធជុំវិញ ហើយដែលទាក់ទងនឹងទេវកថានៃប្រវត្តិរបស់ព្រះនាង ផាត់សមុទ្រ ជាបុត្រីរបស់ស្តេចនាគ។

បច្ចុប្បន្ន ដើមរពាក់ ស្ទើរតែបាត់បង់ផុតពូជ បន្តិចម្តងៗ ដែលយុវជន យុវតី អ្នកទីក្រុងមួយចំនួន មិនស្គាល់ឡើយ ។សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។

វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។ម្រួលអត្ថបទ៖ អ៊ាង សុផល្លែតសូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។សូមថ្លែងអំណរគុណចំពោះរាល់ប្រភពរូបថត។ ប្រភព៖ eangsophalleth

Leave a Reply

Your email address will not be published. Required fields are marked *