ផ្ទះបុរាណ ដែលកសាងឡើងក្នុងរជ្ជកាលព្រះបាទ ស៊ី សុវត្តិ ខេត្តបាត់ដំបង ពិតជាមានប្រវិត្តអស្ចារ្យមែន

ផ្ទះនេះកសាងឡើងនៅឆ្នាំ ១៩២០ ក្នុងរជ្ជកាលព្រះបាទ ស៊ី សុវត្តិ គឺ​សាងសង់ដោយ​លោក ឧកញ៉ា នូ ពិនិត្យភឹង​និង ភរិយា គឺលោកស្រី យិន។ លោកឧកញ៉ា ជាមេទ័ព តែលុះចូលដល់វ័យចំណាស់បន្តិច គាត់បានធ្វើជាស្មាក្តី ( ជាមេធាវី )​វិញ​។លោកស្រីជាភរិយា គឺជាមេផ្ទះ​។ អ្នកទាំងពីរមានកូន ០៧ នាក់​ប្រុស​០១​និង​ ស្រី​ ០៦ នាក់​ ។

ក្រោយពីលោកបានទទួលអនិច្ចកម្មទៅ ផ្ទះនេះត្រូវបានគ្រប់គ្រងដោយកូនស្រីទី ០៦ ឈ្មោះ អ្នកស្រី នូ យៀង​និង កូនស្រីទី ០៥ ឈ្មោះ អ្នកស្រី នូ ភុន ព្រមទាំងស្វាមីឈ្មោះ ប៊ុន ឈួយ លោកទាំងពីរគឺជា ឪពុកម្តាយរបស់ម្ចាស់ផ្ទះ សព្វថ្ងៃនេះ ។ ដូច្នេះផ្ទះបុរាណនេះ មានអ្នកគ្រប់គ្រង និង ថែរក្សា បីជំនាន់មកហើយ​​ ។

ផ្ទះនេះមានបណ្តោយ​ ២៨ ម៉ែត្រ និងទទឹង ១០.៥​ម៉ែត្រសង់លើផ្ទៃដី ៥៤៥០ម៉ែត្រការ៉េ​និងសង់តាមលំនាំម៉ូត ប៉ិត​បានន័យថាមានហោណាំង (រានហាល) នៅខាងមុខ​​ និង​ចំហៀង។ ផ្ទះនេះមានជណ្តើរពីរៈ ខាងមុខធ្វើពីថ្មរីឯខាងក្រោយធ្វើពីឈី។

ដំបូលប្រក់ក្បឿងស្រកានាគបុរាណ តែខាងក្នុងគ្មានពិដានទេ និងមានក្បូរក្បាច់ យ៉ាងល្អប្រណីតនៅពីលើព្រំផ្ទះ។ ឈើផ្នែកខាងលើនៃខាងលើធ្វើពីឈើផ្ចឹក ក្តារក្រាលខាងក្នុងផ្ទះធ្វើពីឈើបេង ក្តាររានហាលធ្វើពីឈើកកោះ។ ចំណែកឯជញ្ចាំងវិញធ្វើអំពីឬស្សីត្បាញបូកជាមួយបាយអ ។

សសរទាំង៣៦ សុទ្ឋតែធ្វើពីឈើផ្ចឹកទាំងអស់ ហើយនៅតែមានសភាពរឹងមាំរហូមកដល់ពេលបច្ចុន្បន្ននេះ។ ផ្ទះបុរណនេះចែកចែញជា ៣ ផ្នែក ទី១ -រានហាលខាងមុខ និងចំហៀង ទី២- នៅចំកណ្តាលផ្ទះ មានបន្ទប់ទទួលភ្ញៀវដ៏ធំមួយ។ នៅខាងឆ្វេងដៃផ្នែកខាងក្រោយ នៃបន្ទប់ទទួលភ្ញៀវ មានទ្វារមួយ នាំទៅកាន់បន្ទប់គេងពីរ។

ទី៣-នៅទល់មុខបន្ទប់គេងទាំងពីរមានទ្វារមួយទៀតនាំទៅកាន់រានហាលខាងចំហៀង និងជណ្តើដែលធ្វើពីឈើ។ ចេញពីទ្វារទាំងនោះនៅខាងឆ្វេងដៃប្រហែលជា ៥ម៉ែត្រ មានផ្ទះមួយទៀត។

នៅជំនាន់ខ្មែរក្រហម ដែលជាហេតុ បណ្តាលឲ្យគេយកជាកន្លែងសម្រាប់បោកស្រូវ ដាក់សំភារៈធ្ងន់ៗ ហើយនិងធ្វើជាផ្ទះបាយរួម ដែលជាហេតុបណ្តាលឲ្យខូចខាតអស់ពាក់កណ្តាលនៅផ្នែកខាងក្រោយ គឺបរវេនផ្ទះបាយបច្ចុប្បន្ននេះ។សូមអរគុណលោកអ្នកដែលបានស្វែងយល់ពីកេរិ៍្តតំណែលផ្ទះបុរាណខ្មែរ។

ប្រភព ៖ គេហទំព័រ ខេត្តបាត់ដំបង

Leave a Reply

Your email address will not be published. Required fields are marked *