ជំនឿពីដូនតា!! ផ្ទះណាដែលមានសសរ ៤ ជ្រុងនៅចំកណ្តាលល្វែងផ្ទះ តែងមានមនុស្សឈឺឥតល្ហែ

តាម​ក្បួន​ហុងស៊ុយចិន ​គូសបញ្ជាក់​យ៉ាងច្បាស់​ថា សសរ​ប្រភេទ​៤​ជ្រុង ​ជះឥទ្ធិពល​ពិឃាត នាំមក​នូវ​បញ្ហា​ច្រើន​ស្អេកស្កះ​រាប់មិនចេះអស់ ។ ជាពិសេស​សសរ​ជ្រុង​ដែល​លេចធ្លោ​នៅ​កណ្តាល​ល្វែងផ្ទះ​ធំ ។ ដូច្នេះ​ចូរ​ចងចាំ​ទុក​ថា ប្រសិនបើ​នៅ​ក្នុង​ល្វែងផ្ទះ​របស់​លោក​អ្នក​មាន​សសរ​បែបនេះ វានឹង​ជះ​ឥទ្ធិពល​គ្រោះថ្នាក់​ចេញមកក្រៅជាក់ជាពុំខាន ។​


​វិធី​ដែល​អាច​ជួយ​ដោះស្រាយបាន គឺ​ណែនាំ​ឱ្យ​ម្ចាស់ផ្ទះហ៊ុម​ស្រោប​បិត​សសរ​បែបនេះ ដោយ​ប្រើ​កញ្ចក់ ឬ អាចប្រើ​ផើងផ្កា​ដាក់​តុបតែង​ព័ទ្ធជុំវិញសសរ ដើម្បី​បិទបាំង​ជ្រុង​គ្រោះថ្នាក់ទាំងអស់នោះ។ តែនេះគ្រាន់ជាជំនឿពីដូន ពីតាតែប៉ុណ្ណោះ ព្រោះថាជ្រុងទាំងនោះបើសិនជាយើងប្រហែសប៉ះទង្គិចវា ប្រាកដណាស់នឹងមានគ្រោះថ្នាក់។

 

Leave a Reply

Your email address will not be published. Required fields are marked *