រកបានហើយ វល្លិ៍ជុយ!! ជួយព្យាបាលរលាកថ្លើម ធ្លាក់ស រដូវមិនទៀង ដេកមិនលក់ ជំរុញទឹកដោះក្រោយសំរាល សក់ស្កូវមុនអាយុ ជួយឃាត់ឈាម ផ្សះមុខរបួស

វល្លិ៍ជុយ ឬគេហៅថាវល្លិ៍ទឹកដោះ មានប្រសិទ្ធភាពមិននឹកស្មានដល់។

ផ្នែកប្រើប្រាស់ៈ ឫស វល្លិ៍ មើម។វល្លិ៍ជុយ ជួយព្យាបាលរលាកថ្លើម ឈឺសន្លាក់ឆ្អឹងរ៉ាំរៃ ខ្សោយសរសៃប្រាសាទ សក់ស្កូវមុនអាយុ គ្រុនចាញ់ ធ្លាក់ស គ្រុនផ្តាសាយ រដូវមិនទៀង ជំរុញទឹកដោះក្រោយសំរាល បាយមិនឆ្ងាញ់។ វិធីប្រើ និងកម្រិតប្រើៈ ដាំទឹកផឹកជាប្រចាំពី ១២-២០ ក្រាមក្នុងមួយថ្ងៃ។

ប្រភពៈ អង្គការពោកាវ និងមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របុរាណ្យនៃក្រសួងសុខាភិបាល។ អត្ថប្រយោជន៍បន្ថែមរបស់វល្លិ៍ជុយពីបងប្អូនដែលធ្លាប់ប្រើ៖ បើមានមុត ឬមានរបួសសា្រលភ្លាមៗ អាចកាច់វាយកជ័របន្តក់លើមុករបួសអាចជួយឃាត់ឈាម ហើយ 2-3ថ្ងៃនឹងជាសះស្បើយ។

បើយើងថ្លោះ ឬគ្រិចដៃជើងកម្រិតស្រាលយកដើមវាមករុំកន្លែងថ្លោះ ឬគ្រិចនោះ ២ ឬ ៣ថ្ងៃនឹងបានជា។វល្លិ៍ជុយពិតជាពូកែមែនពិត គឺជីកយកមើមវាហាលឲស្រពាប់ស្ងោរផឹកពីរ ឬបីឆ្នាំង សក់ក្មេងអាយុ1 8.19.20 ស្កូវព្រោងពេញក្បាល អាចឲ្យសក់ខ្មៅវិញ។

សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។ សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

Leave a Reply

Your email address will not be published. Required fields are marked *