“ទាដុតទឹកឃ្មុំ” តោះមករៀនជាមួយម៉ាក់ទាំងអស់គ្នា ព្រោះជិតដល់ថ្ងៃឈប់សម្រាកនាចុងសប្តាហ៍ហើយ

គ្រឿងផ្សំ – ទាសំពៅ 1 ក្បាល – ស្រាអង្ករ 1 ពែង – ទឹកឃ្មុំ 1 ស្លាបព្រាបាយ – អំបិល 1 ស្លាបព្រាកាហ្វេ – ម្រេច 1 ស្លាបព្រាកាហ្វេ – ម្ទេស 2 ផ្លែ (បុកអោយម៉ត់)– ខ្ទឹមស 4 កំពិសចិញ្រ្ចាំអោយម៉ត់ – ទឹកឈីអ៊ីវ 1 ស្លាបព្រាបាយ – ប្រេងខ្យង 1 ស្លាបព្រាបាយ – ម្សៅស៊ុប 1 ស្លាបព្រាបាយ – ប្រេងឆា 1 ស្លាបព្រាបាយ។

វិធីធ្វេី – លាងសំអាតទាអោយស្អាត(ពុះខ្នង ឬ ជាបំនែក) យកស្រាអង្ករ លាបអោយសព្វ ទុកវាមួយឡែកយ៉ាងហោចណាស់មួយម៉ោង។ – បុកម្រេចអោយម៉ត់ដាក់ក្នុងចានធំមួយ (សម្រាប់ប្រលាក់) ដាក់អំបិល ខ្ទឹមសទឹកឈីអ៊ីវ ប្រេងខ្យង ប្រេងឆា ទឹកឃ្មុំ អំបិល ម្ទេស ច្របល់ចូលគ្នាសព្វ ។ – យកទាប្រលាក់ជាមួយគ្រឿងផ្សំដែលបានលាយរួចអោយចូលជាតិ។ ទុកវាចោលម៉ោងមួយ ទៀត។

យកទាដែលប្រលាក់ រុំ ជាមួយ ក្រដាស់អាលុយមីញ៉ូម (ដាក់ទាំងទឹកដែលចេញពីការប្រលាក់ទាចូលផង)។ រូចយកទៅដុតក្នុង oven ក្នុងកំដៅ 400c រយៈពេលប្រហែល 30 នាទី។ – បន្ទាប់មកយកទាចេញពី oven ហើយដាក់អាំងអោយក្រហមល្អ ប្រហែលជា 30 នាទី ជាការស្រេច។

វិធីធ្វេីទឹកជ្រលក់ – ទឹកឃ្មុំ 1 ស្លាបព្រាបាយ – ស្ករ 1 ស្លាបព្រាបាយ – ទឹកក្រូចឆ្មា 1 ស្លាបព្រាបាយ – ទឹកត្រី 2 ស្លាបព្រាបាយ – ម្ទេស 2 ផ្លែ (ហាន់ល្អឹតៗ)

ខ្ទឹមស 4 កំពិសចិញ្រ្ចាំអោយម៉ត់ – ប្រេងឆា 1 ស្លាបព្រាបាយ – ដាំខ្ទះអាយក្តៅ ដាក់ប្រេងឆា ខ្ទឹមស ម្ទេស បំពងអោយឈ្ងុយ និង ប្រែពណ័ រួចដាក់ ស្ករ ទឹកក្រូចឆ្មា កូរឱ្យបានសព្វល្អប្រហែល 1 នាទី។ បន្ថែម ទឹកឃ្មុំ ស្ករ ទឹកត្រី ទុកអោយពុះ រូចដួលដាក់ចានជាការ ស្រេច។ ពេលទទួលទាន អាចបន្ថែមជាមួយបន្លែដូចជា សាឡាត់បៃតង ប៉េងប៉ោះ ត្រសក់ តាមចំនូលចិត្ត ។

Leave a Reply

Your email address will not be published. Required fields are marked *