អាថ៌កំបាំងត្រូវបានលាតត្រដាង!! លោកយាយដែលមានអាយុវែងជាងគេ បានបង្ហើបពីវិធីធ្វើឲ្យអាយុវែង…

តាមពិតបែបនេះសោះ មនុស្ស ដែលអាចរស់នៅ រហូតដល់ មានអាយុច្រើន លើសពី ១០០ឆ្នាំ វាក្លាយជារឿងកម្រ មួយ និង មិនធម្មតា។ ប៉ុន្តែ មានលោកយាយ ចំនួន១ រូបរស់នៅប្រទេសជប៉ុន អាចរស់នៅបានរហូតដល់មានអាយុលើសពី ១១០ ឆ្នាំហើយលោកយាយបាន បង្ហើប អាថ៌កំបាំងដែលធ្វើឲ្យពួកគាត់ មានអាយុវែងបែបនេះ៖

លោកយាយ Misao Okawo ជាស្ត្រីអាយុវែង នៅក្នុងប្រទេសជប៉ុន និង នៅលើពិភពលោក ដែលគាត់ នឹងធ្វើខួបកំណើតគំរប់ អាយុ ១១៧ឆ្នាំ។ ជីដូនរូបនេះ រស់នៅ ក្នុងទីក្រុង Osaka ក្នុងប្រទេសជប៉ុន ហើយគាត់មាន កូនចំនួន ៣នាក់ ចៅ ៤នាក់ និង ចៅទួត ៦នាក់ ដែល ប្តីរបស់គាត់ ស្លាប់តាំងពីឆ្នាំ ១៩៣១ ។

លោកយាយ ត្រូវបានចុះ ក្នុងសៀវភៅកំណត់ត្រា ពិភពលោក ជាស្ត្រី មានអាយុវែងជាងគេដែល នៅមានជីវិតនៅឡើយ ខណៈដែល លោកយាយមានអាយុ ១១៥ឆ្នាំ ទៅហើយ។

លោកយាយបាន ប្រាប់ពី អាថ៌កំបាំង រស់នៅមានអាយុវែងថា ការពិសាអាហារឲ្យបានទៀតទាត់ អាហារបៃតង និងអាហារដែលសម្បូរវីតាមីន និង គេងឲ្យបាន ៨ម៉ោង ក្នុងមួយថ្ងៃ ព្រមទាំង ទុកពេល សម្រាកលំហែកាយខួរក្បាលឲ្យបានច្រើន។

Leave a Reply

Your email address will not be published. Required fields are marked *