ពិតជាល្អណាស់ខ្ទឹមខ្មៅ!!! មានប្រសិទ្ធភាពរារាំងកោសិកាមហារីក

ខ្ទឹមខ្មៅ លេចធ្លោលបំផុតបើប្រៀបនឹងខ្ទឹមធម្មតា មានប្រសិទ្ធភាពរារាំងកោសិកាមហារីក ព្រោះខ្ទឹមខ្មៅផ្ទុកសារជាតិបង្ការប្រឆាំងមហារីក និងប្រឆាំងអុកស៊ីតកម្ម។ខ្ទឹមខ្មៅ ធាតុពិត ជាផលិតផលឡើងមេ (fermentarion) ពីខ្ទឹមស្រស់ ដែលមានលក្ខខណ្ឌសមស្រប មានពណ៌ខ្មៅ ទន់ ហាក់ដូចជាគ្មានក្លិន និងមានរសជាតិផ្អែម ដូចជាផ្លែឈើ។ ពេលទទួលទាន គេគ្រាន់តែបកស្រទាប់ សំបកក្រៅ គឺអាចទទួលទានបាន។

ខ្ទឹមខ្មៅ មានបរិមាណសារជាតិជីវជាតិខ្ពស់។ ក្រៅពីផលិតផលក្រោយពេលឡើងមេ ខ្ទឹមខ្មៅ នៅត្រូវបានកែច្នៃលក្ខណៈទូទៅ នៅបណ្តាប្រទេសជប៉ុន កូរ៉េ អាមេរិក និងមានតម្លៃខ្ពស់គួរសម ។តាមការស្រាវជ្រាវរបស់ ពួកអ្នកវិទ្យាសាស្ត្រ បានបង្ហាញឲ្យឃើញថា សារជាតិចម្រាញ់ ពីខ្ទឹមនេះ មានប្រសិទ្ធភាពប្រឆាំងតបកោសិកាដុំគីស។

ខ្ទឹមខ្មៅសម្បូរបរិមាណសារជាតិរំញោច SAC ធ្វើឲ្យថយចុះ ការកកើតរបស់ ដុំគីសពោះវៀន សញ្ញាឆាប់បំផុត របស់មហារីកពោះវៀន។ ក្រោយការកែច្នៃ អស់រយៈពេល ៤០ ថ្ងៃ បរិមាណ SAC មានគុណភាពខ្ពស់ជាង៨ ដង ប្រៀបនឹងខ្ទឹមធម្មតា ។ក្រៅពីប្រសិទ្ធភាពទប់ស្កាត់មហារីក ខ្ទឹមខ្មៅ នៅបានបង្ហាញថា ក្រោយពេលឡើងមេ សមាសធាតុគីមី វាបានប្រែប្រួលច្រើន ពិសេសគឺសារជាតិប្រឆាំងអុកស៊ីតកម្មខ្លាំង ។ ប្រសិទ្ធភាពប្រឆាំងអុកស៊ីតកម្ម ត្រូវបានបញ្ជាក់ថា កើនដល់ ២៥ ដង បើប្រៀបធៀបជាមួយនឹងខ្ទឹមស្រស់ ។

វិធីកែច្នៃខ្ទឹមខ្មៅៈ ទទួលទានផ្ទាល់៖ វិធីល្អបំផុត គឺទទួលទានឆៅ ទាំងកំពឹស ដោយគ្រាន់តែបកសំបកចេញ។បរិមាណប្រើប្រាស់ ២-៥ ក្រាម ក្នុង១ថ្ងៃ ប្រហាក់ប្រហែល៣-៥ កំពឹស។មនុស្សចាស់ គួរប្រើតែ ១-២ កំពឹស ក្នុង១ថ្ងៃ។ត្រាំស្រា៖ ក្រៅពីវិធីទទួលទានផ្ទាល់ អ្នកអាចប្រើខ្ទឹមខ្មៅ ដើម្បីត្រាំស្រា។ចំពោះវិធីនេះ ខ្ទឹមពង្រីកប្រសិទ្ធភាពដល់ ៩០ភាគរយ។

កៀបយកទឹក៖ អ្នកក៏អាចកែច្នៃខ្ទឹមខ្មៅ ដោយដាក់កិន ក្នុងម៉ាស៊ីនទឹកក្រឡុក។នេះក៏ជាវិធីបន្ថយក្លឹនខ្ទឹម ពេលទទួលទាន។ដាក់៣-៥ ក្រាម ខ្ទឹមខ្មៅ បន្ថែមទឹកឧណ្ហៗបន្តិច បន្ទាប់មកយកទៅរក្សាទុក ក្នុងទូទឹកកក។ វិធីនេះ ត្រូវបានអនុវត្តន៍ នៅប្រទេសជប៉ុន និង កូរ៉េ ។ប្រភព៖the-iconmedia

Leave a Reply

Your email address will not be published. Required fields are marked *