មិននឹកស្មានដល់ទេ!! គុណប្រយោជន៍របស់បន្លែផ្អែមចំពោះសុខភាព

ការពិតណាស់រុក្ខជាតិឆាយ៉ាមាន​ប្រភពនៅតំបន់អាមេរិច​កណ្តាលហើយបច្ចុប្បន្ន​វា​ជារុក្ខជាតិដែល​ត្រូវបាន​និងកំពុង​ដាំ​ដុះយ៉ាង​សកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា។ប្រជា​ជន​កម្ពុជា​ហៅឈ្មោះ​ថា​បន្លែ​ផ្អែម​ឬអូលីវ ឬ​ខាត់ណា​យក្សដែល​ឈ្មោះ​នេះ​ហៅ​នៅ​តាម​តំបន់។ដំណាំឆាយ៉ា​សម្បូរ​ទៅ​ដោយ សារធាតុ​ចិញ្ចឹម​ច្រើន​​ជា​ពិសេស​ជាតិ​ដែក ប៉ូតាស្យូម កាល់​ស្យូមវីតាមីនអានិង​វីតាមីន​សេ។

ជា​ទូទៅ​មាន​សារធាតុ​ចិញ្ចឹម ​២​ទៅ៣ដងច្រើន​ជាង​ពួក​បន្លែ​សន្លឹក​ផ្សេងៗ​ទៀត។តាមការ​ស្រាវជ្រាវ​ពី​វិទ្យាស្ថានជាតិ​អាហារូបត្ថម្ភពី​ប្រទេស​ម៉ិចស៊ិចនិង​ពី​ប្រភព​ផ្សេងៗ​បាន​អោយ​ដឹង​ថាការ​បរិភោគ​ឆាយ៉ា​នាំ​មក​នូវ៖

​គុណប្រយោជន៍​ដល់​សុខភាព​ដូច​ខាង​ក្រោម៖ជួយអោយ​ចរន្តឈាម​ក្នុង​រាងកាយដំណើរការ​បាន​ល្អ ជួយការ​រំលាយ​អាហារ ជួយការពារ​ជំងឺ​ឬសដូងបាត ជួយភ្នែក​អោយ​មើល​បាន​ច្បាស់ ជួយបន្ថយ​លេស្តេរ៉ូល ជួយសំរកទំងន់ បង្កើត​ជាតិកាល់ស្យូម​ក្នុង​ឆ្អឹង ជួយការពាររលាក​បំពង់​ក​ និង ជំងឺ​ក្អក​ ជួយការពារ​ជំងឺ​ខ្វះឈាម​ក្រហម ជួយការ​ចងចាំ​ និង​ខួរក្បាល​ចង​ចាំ​បាន​ល្អ ជួយប្រឆាំង​ជំងឺ​ទឹក​នោម​ផ្អែម ជួយអោយ​ក្រចក​រឹង​មាំ​ល្អ ជួយម្តាយ​អោយមាន​ទឹកដោះ​ច្រើន-ជាចំណីសត្វដ៏ពេញនិយមសំរាប់មាន់ទា-ល-។


ការរៀបចំដី និងវិធីដាំដុះ៖គេរៀបចំដីសម្រាប់ដាំឆាយ៉ា ដូចរៀបចំដីដាំដំណាំដំឡូងមីដែរ ដោយកាប់ដីជំរៅពី ១-១,៥ តឹក។ឆាយ៉ា ជាដំណាំងាយដាំដុះដោយគេអាចយកដើមមកកាត់ជាកង់ៗ ប្រវែង ១,៥តឹក បន្ទាប់មកយក ទៅដាក់ដាំកន្លែងដែលបានរៀបចំរួច ដោយដាក់ភ្នែកមកខាងលើ។៤.ការកែច្នៃសម្រាប់ធ្វើម្ហូប៖-មុនពេលយកឆាយ៉ាមកបរិភោគ អាចធ្វើការសកដើមដូចជាបន្លែខាត់ណាដើម។

មុននឹងឆា គេយកទៅស្រុសជាមួយទឹកក្តៅជាមុនសិន ដើម្បីកាត់បន្ថយជ័រ ឬក្លិនក្រពុល។-អាចបរិភោគធ្វើជាអន្លក់ (ស្រុសឱ្យឆ្អិន) ឆា សម្លកកូរ ប្រហើរ និងចៀនជាមួយពងទាបាន ស្លឹកឆាយ៉ា គេអាចប្រើធ្វើជាចំណីសត្វ ដូចជាមាន់ ទា បានដែរ តែយកល្អ គេគួរតែត្រូវហាល វាឱ្យស្ងួតសិន។

ដោយដើមឆាយ៉ាមានភាពងាយស្រួលក្នុងការដាំ ផ្តល់ផលច្រើន និងអាចប្រើជាបន្លែ ដែលមាន ប្រយោជន៍ល្អដល់សុខភាព និងសម្រាប់ការចិញ្ចឹមសត្វឱ្យស៊ីប្រមាណត្រឹម២០ភាគរយប៉ុណ្ណោះ ហើយ យកល្អហាលឱ្យស្ងួត។ ប៉ុន្តែ គេត្រូវចម្អិនវាឱ្យបានល្អរយៈពេលប្រមាណ ៥ ទៅ ១០នាទីមុននឹងបរិភោគ។ដូច្នេះ យើង គួរនាំគ្នាដាំ និងបរិភោគឆាយ៉ា។


ប្រភព៖ eangsophalleth

Leave a Reply

Your email address will not be published. Required fields are marked *