ឆ្ងាញ់ណាស់!! សាកបានរូបមន្តប្រឡាក់ឆ្អឹងជំនី ឆ្ងាញ់ជាប់ចិត្ត…
គ្រឿងផ្សំ៖ ឆ្អឹងជំនី ៥០០ក្រាម កាត់ជាដុំៗ ទឹកប្រេងខ្យង ១ស្លាបព្រាបាយ ស្ករស ១ស្លាបព្រាបាយ ម្រេចម៉ត់ ១ស្លាបព្រាបាយ ទឹកស៊ីអ៊ីវ កន្លះស្លាបព្រាបាយ ទឹកត្រី កន្លះស្លាបព្រាបាយ ខ្ទឹមសចិញ្រ្ចាំ កន្លះកូនចានចង្កឹះ។
វិធីធ្វើ៖លាងឆ្អឹងជំនីឲ្យស្អាត រួចយកទៅប្រឡាក់ជាមួយគ្រឿង ដាក់ខ្ទឹមចិញ្រ្ចាំ ស្ករស ទឹកប្រេងខ្យង ម្រេចម៉ត់ ទឹកស៊ីអ៊ីវ និងទឺកត្រីចូល ច្របល់ចូលគ្នាឲ្យសព្វល្អ ។រួចយកទៅចៀន បំពង ឬអាំង តាមចំណូលចិត្ត ឆ្ងាញ់អស់ទាស់៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ ប្រភព៖ eangsophalleth