ស្គាល់ផ្លែនេះអត់? អត្ថប្រយោជន៍យ៉ាងសម្បួរបែប…

នេះគឺជាពោតបារាំង។ ពោតបារាំងគឺជាអាហារដែលមានគុណប្រយោជន៍មួយ អាចយកទៅធ្វើម្ហូបបានជាច្រើនបែបច្រើនយ៉ាង។ មិនតែប៉ុណ្ណោះវាប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព​ជួយទប់ស្កាត់ជំងឺទឹកនោមផ្អែម ផ្សះដំបៅក្រពះ ពោះវៀន លើសឈាម ជំងឺតម្រងនោម លើស​កូ​ឡេ​ស្តេ​រ៉ុល បំប៉នខួរក្បាល កែទល់លាមក ទម្លាក់ព្រូនល្អិត បំប៉នថ្លើម ការពារជម្ងឺមហារីក។

តិចនិចក្នុងការធ្វើវា៖យក ពោតបារាំង ស្រស់ចំនួនពីរ រួចកាត់ចុងទាំងសងខាងចេញ បន្ទាប់មកដាក់ត្រាំនៅក្នុងទឹកមួយកែវធំ រួចទុកត្រាំរយៈពេល១យប់ ទទួលទានភេសជ្ជៈនេះក្នុងពេលព្រឹកនៅពេលពោះទទេ ៣០នាទី មុនទទួលទានអាហារពេលព្រឹកនេះ។ អនុវត្តន៍បែបនេះរយៈពេល ៧ថ្ងៃ ជាប់គ្នាដើម្បីសម្អាតជាតិពុលក្នុងតម្រងនោមរបស់អ្នក និងបង្កើនតួនាទីរបស់វាបានល្អ។

ពោតបារាំងមានអត្ថប្រយោជន៍ច្រើនណាស់ដូចជា៖ជួយព្យាបាលរោគក្រពះ ពោះវៀនដោយសារពោតបារាំងមានជាតិរំអិលជាច្រើន ( Pectin និង Gum ) ដែលអាចជួយផ្សះដំបៅក្រពះ និងពោះវៀនមិនឲ្យរាលដាលខ្លាំង។ បំប៉នទារកក្នុងគ៌ត , បង្កើតគ្រាប់ឈាមក្រហម
សម្អាតជាតិពុល ជាតិស្រវឹងចេញពីរាងកាយយើង ជួយបង្កើនកោសិការឈាម ជួយប្រឆាំងជម្ងឺមហារីក កាត់បន្ថយការជ្រៀតចូលនៃជម្ងឺហឺត ការពារជម្ងឺមហារីក លើសឈាម និងជួយបំប៉នថ្លើមផងដែរ កាត់បន្ថយជាតិស្ករក្នុងឈាម និងជួយគ្រប់គ្រងជាតិស្ករដល់ អ្នកដែលកើតជម្ងឺទឹកនោមផ្អែម។

Leave a Reply

Your email address will not be published. Required fields are marked *