បណ្តូលពោតបារាំង ផ្តល់ប្រយោជន៍ជាច្រើន!!

បណ្តូលពោតបារាំងជាប្រភពនៃសារធាតុកាល់ស្យូម និងម៉ាញេស្យូមយ៉ាងសំបូរបែប ដែលជាតម្រូវការដ៏ចាំបាច់របស់សរីរាង្គឆ្អឹងរបស់យើង។ ឆ្អឹងអាចមានសភាពរឹងមាំបានក៏អាស្រ័យភាពសម្បូរបែបនៃសារធាតុរ៉ែមួយចំនួន និងជាពិសេសសារធាតុកាល់ស្យូមនេះឯង។ល្អសម្រាប់សុខភាពបេះដូង៖សារធាតុសរសៃទទួលបានពីបណ្តូលពោតបារាំងប្រៀបដូចជាឱសថធម្មជាតិ ជួយរក្សាកម្រិតសារធាតុកូលេស្តេរ៉ុលឲ្យនៅធម្មតា ដែលជាកត្តាដ៏សំខាន់នៃការកាត់បន្ថយហានិភ័យជំងឺប្រព័ន្ធរបត់ឈាម មានដូចជា ជំងឺបេះដូង ជំងឺក្រិនរឹងសរសៃឈាម ជាដើម។

ល្អសម្រាប់សុខភាពភ្នែក៖បណ្តូលពោតបារាំងជាប្រភពនៃវីតាមីន A យ៉ាងសំបូរបែបដែលជាតម្រូវការយ៉ាងសំខាន់មិនអាចខ្វះបាន សម្រាប់កោសិកាទទួលយកពន្លឺ។ វីតាមីនA ជាមួយនឹងសារធាតុបេតាការូទីន (Beta-Carotene) ទទួលបានពីបន្លែប្រភេទនេះមិនត្រឹមការពារភ្នែកពីជំងឺទាក់ទងនឹងភ្នែកទេ ជាពិសេសថែមទាំងបានពង្រឹងសុខភាពភ្នែកឲ្យកាន់តែល្អទៀតផង។ល្អសម្រាប់សុខភាពនៃប្រព័ន្ធរំលាយអាហារ៖ដូចបានរៀបរាប់ខាងលើអីចឹង បណ្តូលពោតបារាំងជាប្រភពនៃសារធាតុសរសៃយ៉ាងសំបូរបែបដែលជាតម្រូវការដ៏សំខាន់សម្រាប់ប្រព័ន្ធរំលាយអាហារ ជាពិសេសពោះវៀនធំ។


វាជួយដល់ការសម្រូបនៃសារធាតុចិញ្ចឹមពីចំណីអាហារ សម្រួលដល់ការដឹកនាំ និងបញ្ចេញចោលកាកសំណល់តាមផ្លូវបញ្ចេញចោល។អ្នកដឹងទេថា បណ្តូលពោតបារាំងជាឱសថប្រឆាំងនឹងបញ្ហាទល់លាមកយ៉ាងមានប្រសិទ្ធភាព។ ការសិក្សាមួយចំនួនបង្ហាញឲ្យដឹងថា បន្លែមួយប្រភេទនេះក៏បានជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំទៀតផង៕សម្រួលអត្ថបទ៖ខ្ទឹមសប្រភព៖ eangsophalleth

Leave a Reply

Your email address will not be published. Required fields are marked *