បុរសវ័យ 28 ឆ្នាំម្នាក់ ទទួលរងនូវជំងឺ ១៦មុខ ដោយសារតែការញ៉ាំមីកញ្ចប់ ស្ថិតក្នុងសភាពគួរឲ្យសង្វេគ…

មីកញ្ចប់ជាអាហារពេញនិយមសម្រាប់អាហារពេលថ្ងៃត្រង់ឬអាហារពេលល្ងាចសម្រាប់អ្នកដែលមានការងារមមាញឹក និងគ្មានពេលវេលាគ្រប់គ្រាន់។ខណៈពេលដែលអ្នកប្រហែលមិនចាត់ទុកពួកវាថាជាអាហារសុខភាពអ្នកប្រហែលជាគិតថាពួកវាមិនអាក្រក់ឬយ៉ាងហោចណាស់មិនអាក្រក់ដូចជាការញ៉ាំប៊ឺហ្គ័រនិងដំឡូងបារាំងឬអាហារហួសដឺឡេ។

ស្របពេលនេះដែលបណ្តាញសារពត៏មានចិនបានចុះសផ្សាយពីបុរសម្នាក់ដែលនិយមទទួលទានមីជំនួសអាហាររហូតធ្វើអោយគាត់មានជំងឺ។មុនដំបូងគាត់មានអារម្មណ៏ហាក់ដូចជាអស់កំលំាងដេកអស់រយះពេលជាច្រើនម៉ោងប៉ុន្តែនូវតែកំឡំាងដ៏ដែល។ភ្លាមនោះម្តាយរបស់គាត់បានសម្រេចចិត្តបព្ចូានគាត់ទៅកាន់មន្ទីរពេទ្យ គាត់ក៏មានជម្ងឺខាន់លឿង (ជម្ងឺលឿង) សូម្បីតែភ្នែករបស់គាត់ប្រែជាក្រហម។បន្ទាប់ពីការធ្វើតេស្តវេជ្ជសាស្ត្រគាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺផ្សេងៗគ្នាចំនួន 16 ប្រភេទដូចជាជំងឺថ្លើម បញ្ហាក្រពះពោះវៀន ជាតិប៉ូតាស្យូមខ្ពស់ ជាដើម។

គ្រូពេទ្យបានសន្និដ្ឋានថាជំងឺរបស់គាត់គឺជាជំងឺថ្លើម។ឥឡូវនេះថ្លើមរបស់គាត់មានសមត្ថភាពធ្វើ 1/3 នៃមុខងាររបស់វា។ នៅពេលដែលថ្លើមមិនអាចធ្វើការបំបាត់ជាតិពុលបានល្អវាអាចប៉ះពាល់ដល់សរីរាង្គដទៃទៀតបន្ទាប់មកនាំអោយមានជំងឺផ្សេងៗ។

គាត់បាននិយាយប្រាប់គ្រូពេទ្យថាគាត់មានភាពរវល់ជាមួយការងារក្នុងភោជនីយដ្ឋាន គាត់បានគាត់ត្រូវញ៉ាំមីកញ្ចប់ដោយសារតែគាត់រវល់ជាមួយការងាររបស់គាត់។លើសពីនេះទៅទៀតគាត់ជារឿយៗតែងតែជក់បារីទៀតផង។ ទម្លាប់អាក្រក់ទាំងនេះបានកើតឡើងជាយូរមកហើយអស់រយៈពេលជាច្រើនឆ្នាំដែលធ្វើឱ្យថ្លើមរបស់គាត់ចុះខ្សោយ។

ទីបំផុតវាបណ្តាលឱ្យខូចខាតជាច្រើននិងប៉ះពាល់ដល់សរីរាង្គផ្សេងៗទៀតរបស់គាត់។ការញ៉ាំមីកញ្ចប់នឹងមិនសម្លាប់អ្នកទេបើអ្នកញ៉ាំវាយូរៗម្តង ប៉ុន្តែនៅពេលអ្នកមានទម្លាប់ញ៉ាំវាជំនួសម្ហូបអាហារប្រចាំថ្ងៃពិតណាស់វានិងមានហានិភ័យខ្ពស់ចំពោះសុខភាព ។

Leave a Reply

Your email address will not be published. Required fields are marked *