ស៊ែរបន្តផង!! ឱសថធម្មជាតិមានប្រសិទ្ធភាពខ្លាំង ជួយព្យាបាលជំងឺហើមជើង…

ការហើមជើង និងកែងជើងដោយឥតឈឺចាប់ គឺជាបញ្ហាទូទៅដែលឧស្សហ៍កើតឡើងក្នុងចំណោមមនុស្សចាស់។ ការកើនឡើងទឹករងៃក្នុងកែងជើង ប្រអប់ជើង និងជើងទាំងមូលអាចបង្កឱ្យជើងហើម ដែលអាការៈនេះគេហៅថា Edema។ការហើមជើងអាចកើតឡើងដោយសារមូលហេតុផ្សេងទៀតដូចជា អាកាសធាតុក្តៅពេក បញ្ហាសរសៃឈាម ខូចតម្រងនោម មានគភ៌ ខ្សោយបេះដូង បញ្ហាប្រែប្រួលអ័រម៉ូនខុសប្រក្រតី។

លោកអ្នកមិនអាចព្រងើយកន្តើយនឹងបញ្ហានេះបានឡើយ។ ជម្រើសល្អបំផុតគឺត្រូវពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត ប៉ុន្តែលោកអ្នកក៏នៅមានជម្រើសបែបធម្មជាតិ ដែលមិនបង្កផលប៉ះពាល់ផងដែរ តែមានប្រសិទ្ធភាពបំបាត់ការហើមនេះដូចគ្នា។គ្រឿងផ្សំ៖ ជីរវ៉ាន់ស៊ុយស្រស់មួយក្តាប់។

វិធីធ្វើ និងប្រើប្រាស់៖ លាងជីរវ៉ានស៊ុយឱ្យស្អាត ហើយកិនវាក្នុងម៉ាស៊ីនក្រឡុក ដាក់វានៅក្នុងកូនបំពង់ទឹកក្តៅ ហើយចាក់ទឹកពុះ ៥០០ មិល្លីលីត្រចូល ទុកចោលមួយយប់ ហើយនៅពេលព្រឹកឡើងស្រឹតយកតែទឹកប៉ុណ្ណោះ ផឹកមួយថ្ងៃ ៣ ដង មុនអាហារទាំងបីពេល ហើយត្រូវផឹកមួយកូនពែងតូច ផឹកជាប់គ្នាពីរថ្ងៃ បន្ទាប់មកសម្រាក ៣ ថ្ងៃ រួចសឹមលាយបែបនេះម្តងទៀត សម្រាប់ផឹកពីរថ្ងៃជាប់គ្នាទៀត។ បន្ទាប់ពីនោះ លោកអ្នកនឹងសង្កេតឃើញជើងស្រកលែងហើមតទៅទៀត។

សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

Leave a Reply

Your email address will not be published. Required fields are marked *