ជួយស៊ែរលើកទឹកចិត្តគាត់ម្នាក់មួយមក!! ក្មេងប្រុសម្នាក់នេះ ច្រៀងពិរោះខ្លាំងណាស់ ស្តាប់ឡើងព្រឺសប្បុរម៉ង (មានវីដេអូ)

ម្ចាស់ហ្វេសប៊ុកមួយឈ្មោះ “ចម្រៀង ពលករ” បានបង្ហោះវីដេអូរបស់ក្មេងប្រុសម្នាក់ បានបកស្រាយបទចម្រៀងមួយបទយ៉ាងពីរោះរណ្តំខ្លាំងណាស់ ជាពិសេសនោះប្អូនប្រុសរូបនេះ ចេះដាក់អារម្មណ៍មនោសញ្ចេតនា ចូលក្នុងបទចម្រៀងនេះតែម្តង ជាមួយទឹកមុខដ៏ស្រពោន ដល់ថ្នាក់ធ្វើឲ្យប្រិយមិត្តក្នុងបណ្តាញសង្គមជាច្រើនលាន់មាត់សរសើរសឹងតែគ្រប់ៗគ្នា ព្រមទាំងបានធ្វើការចែករំលែកនូវវីដេអូមួយនេះយ៉ាងច្រើនថែមទៀតផង។

ក្រោយពីស្តាប់បទនេះចប់ ធ្វើឲ្យមហាជនមួយចំនួនចូលទៅ comment ថា “គួរជួយគ្នាបានដើរលើវិថីសិល្បៈផងទៅបងម្ចាស់ផលិតកម្ម” អ្នកខ្លះទៀតក៏បានបន្ថែមថា “ពីរោះណាស់អូន ស៊ូៗទើបជោគជ័យ” មានម្ចាស់ហ្វេសប៊ុកម្នាក់ទៀតក៏ចូលមក comment ផងដែរថា ” ច្រៀងពិរោះណាស់ក្មួយ”។

ដូចនេះដើម្បីជ្រាប កាន់តែច្បាស់ ថាសម្លេងរបស់ប្អូនប្រុសម្នាក់នេះ ពិតជាច្រៀងពីរោះដូចអ្វីដែលគេបានលើកឡើងមែន រឺក៏អត់ តោះទៅទស្សនាទាំងអស់គ្នា៕ប្រភព៖ share4lives

Leave a Reply

Your email address will not be published. Required fields are marked *