ទំនងណាស់!! របៀបធ្វើនំទ្រាបបាយយ៉ាងឆ្ងាញ់ពិសារ…

គ្រឿងផ្សំ៖ ស្ករត្នោតល្អ ៦៥០ ក្រាម ស្ករស ១២៥ ក្រាម ទឹកធម្មតា ១២៥ មីលីលីត្រ ដូងកោស ១០០ ក្រាម (ដូង ១,៥ ផ្លែ) បាយដំណើបឆ្អិន ៦៥០ ក្រាម ល្ងខ្មៅ ១ ក្តាប់។វិធីធ្វើ៖ ចំហុយអង្ករដំណើបឲ្យឆ្អិន ចាក់ស្ករត្នោត ទឹក និងស្ករសចូលក្នុងខ្ទះធំ យកគម្របគ្រប ដាំរហូតដល់ឡើងជើងអង្ក្រង នៅពេលស្ករឡើងជើងអង្ក្រង ចាក់ដូងកោសចូល ចាក់បាយដំណើបចូល កូរចូលគ្នាឲ្យសព្វ ចាក់នំចូលក្នុងចានគោម ឬថាស ហើយកៀរឲ្យស្មើ រោយល្ងលើនំជាការស្រេច កាត់នំជាបួនជ្រុង នំអាចយកទៅទទួលទានបាននៅពេលត្រជាក់។សម្រួលអត្ថបទ៖ខ្ទឹមស

Leave a Reply

Your email address will not be published. Required fields are marked *