មិនធ្លាប់បានឃើញសោះ គំនូរកម្លោច​លើ​ស្លឹកត្នោត​!!!ជា​ស្នាដៃ​កូន​ខ្មែរ​លើកដំបូងពិតជាស្អាតគ្មានពីរមែន(មានវីដេអូ)

វិចិត្រករ រឿ​ម ប៊ុន​ហាក់ បាន​ប្រមូល​សំរាម​ដុតចោល ដោយ​ក្នុង​គំនរ​សំរាម​នោះ​ក៏មាន​ស្លឹកត្នោត​ដែរ។ ភ្លើង​ដែល​ឆេះ​ស្លឹកត្នោត​ដោយអន្លើៗ ហាក់​បង្ហាញ​ជា​រូបរាង​គំនូរផ្សេងៗ ទៅតាម​ការស្រមើស្រមៃរ​បស់​វិចិត្រករ ប៊ុន​ហាក់។

នៅពេលនោះ​ហើយ​ដែល ប៊ុន​ហាក់ យល់ឃើញថា គេ​ប្រហែលជា​អាច​កម្លោច​គំនូរ​នៅលើ​ស្លឹកត្នោត​បាន។ក្រោយពី​ការសាកល្បង​ជាច្រើន​ដង​មក បច្ចុប្បន្ននេះ លោក រឿ​ម ប៊ុន​ហាក់ ក៏បាន​ក្លាយជា​វិចិត្រករ​កម្លោច​គំនូរ​លើ​ស្លឹកត្នោត​តែ​ម្នាក់​នៅ​កម្ពុជា។


ពិតជាអស្ចារ្យមែនដែលគាត់មានគំនិតក្នុងការបង្កើតគំនូរនេះឡើងស្ទើរគ្មានស្នាដៃណាល្អដូចគាត់ទេ។ខាងក្រោមនេះជាមតិរបស់មហាជនដែលបានចូលរួមមតិចំពោះស្នាដៃមួយនេះ៖ សូម មេត្តា បង្ហាត់ បង្រៀន អ្នកចង់ រៀន ទុកជា ស្នាដៃឯក នេះ​បន្ត ផងចុះ ។

ខ្ញុំ ពិត ស្រឡាញ់ ពេញចិត្ត នូវ​ស្នាដៃ នឺង សូម កោត សរសើរ ខ្លាំងណាស់។ត្រូវហើយម្យ៉ាងទៀតក្រសួងគួរតែផ្តល់ងារមួយអោយសមនឹងស្នាដៃ នឹងភាពប៉ុនប្រសព្វរបស់គាត់ផង។

Leave a Reply

Your email address will not be published. Required fields are marked *