រូបភាពរបស់ ម៉ារីម៉ា ស្រស់ស្អាតមិនធម្មតា មើលកាន់តែយូរកាន់តែលុងចិត្ត…

ហ្វីលីពីន៖ មហាជនដែលស្រលាញ់ និងគាំទ្រតារាសម្តែងអ្នកនាង Marian Rivera ហៅ ម៉ារីម៉ា ច្បាស់ជាបានជ្រាបហើយថា អ្នកនាង ទើបតែបានសម្រាលកូនប្រុសម្នាក់ ដែលមានមុខមាត់គួរឲ្យខ្នាញ់ ដែលអ្នកគាំទ្រជាច្រើនបានឈ្មោះរបស់ប្អូនថា Jose Sixto ។

ដោយឡែក កាលពីថ្ងៃម្សិលមិញនេះ តារាស្រីដ៏ស្រស់ស្អាតរូបនេះ បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបានឃើញសម្រស់ដ៏ស្រស់ស្អាតរបស់អ្នកនាង នៅលើហ្វេសប៊ុក។

អ្នកនាង កំពុងត្រូវបានអ្នកគាំទ្រធ្វើការចែករំលែកជាច្រើនពេញបណ្តាញសង្គមហ្វេសប៊ុក ដោយសារតែមើលទៅគឺស្អាតគ្មានទាស់ត្រង់ណា បើទោះបីអ្នកនាង មានកូនដ៏ពីរក៏ដោយ។ទាក់ទងនឹងរូបភាពនេះ បានធ្វើឲ្យអ្នកគាំទ្រនាំគ្នា និយាយតៗគ្នា ពីរូបសម្រស់របស់អ្នកនាង ហើយក៏មានអ្នកខ្លះចង់ដឹងពីវិធីថែសម្រស់ឲ្យនៅក្មេងជាងវ័យរបស់អ្នកនាងថែមទៀតផង។

Leave a Reply

Your email address will not be published. Required fields are marked *