ជាប់ចិត្ត ស្អាតណាស់ !!! កោះសាមសិបនៅខេត្តក្រចេះ បានទៅលេងនៅបងប្អូន?

ទីនេះជាទីកន្លែងមួយដែលខ្ញុំ មិននឹកស្មានថា​មានទីតាំងដ៏ស្អាតបែបនេះ វាមានលក្ខណៈពិសេសដល់ថ្នាក់ខ្ញុំ និងមិត្តភក្តិខ្ញុំនឹកទីនោះមិនទាន់បាត់ផង។អ្វីដែលខ្ញុំ ចាប់អារម្មណ៍ជាគេ គឺជិះទូកតាមដងទន្លេមេគង្គ អបជាមួយព្រៃព្រឹក្សាដ៏បៃតងស្រស់ មានទឹកហូរតិចៗ យើងជិះបញ្ចៀសទឹកហូរ ជាមួយនឹងសម្លេងបក្សាបក្សីយំរំពង ។

ទៅតាមដងទន្លេ ខ្ញុំអាចទស្សនាសត្វស្លាបច្រើនប្រភេទ សំណាងដែលយើងបានឃើញក្ងោកព្រៃមួយក្រុមចុះមកផឹកទឹក ប្រមាណជា៥ ទៅ៦ក្បាល និងបក្សីជាច្រើនចុះមករកចំណី។ យើងត្រូវធ្វើដំណើរតាមទូក ប្រមាណ១ម៉ោងកន្លះទើបទៅដល់ទីតាំងបោះតង់ ដែលមានឈ្មោះថាកោះខ្សាច់ខ្ពស់ ទីតាំងស្ថិតនៅកណ្តាងទន្លេមេគង្គតែម្តង វាជាជម្រកសត្វស្លាបច្រើនប្រភេទ ដូចជាត្រយ៉ងកសរ ក្អែកទឹក កេងកងតូច ។

នៅពេលទៅដល់យើងសម្រេចចិត្តបោះតង់នៅជិតមាត់ទឹក ដែលងាយស្រួលស្តាប់ទឹកហូរនាពេលយប់ យើងម្នីម្នា តំឡើងតង់ដើម្បីបានចំណាយពេលថ្ងៃរៀបលិប រកអុសមកដុតពេលយប់ ។

វាជាថ្ងៃពិសេសមួយដែលពួកយើងបានមើលថ្ងៃរៀបលិប បង់ត្រី និងដុតត្រី នៅមុខភ្នក់ភ្លើង ហើយស្រស់ស្រូបអាហារពេលល្ងាច ដែលរៀបចំដោយសហគមន៍ ដ៏មានឳជារស ។យើងរៀបគម្រោងទៅលេងទៅនោះនាខែឧសភា ម្តងទៀត។បើចាប់អារម្មណ៍ទាក់ទងយើងបាន។នៅមានបន្តសកម្មភាពនៅកោះដទៃទៀត នាថ្ងៃទី២ ។


ប្រភព៖solo lanscape

Leave a Reply

Your email address will not be published. Required fields are marked *