លោកតាម្នាក់នេះបានជួយកុមារកម្ពុជារាប់ពាន់នាក់ ឲ្យចាកចេញពីគំនរសំរាមស្ទឹងមានជ័យ ប៉ុន្តែគួរអោយសោយស្តាយបំផុតដោយសារតែគាត់…
លោក Christian de Pallière ស្ថាបនិកអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ដែលបានជួយកុមារកម្ពុជារាប់ពាន់នាក់ ឲ្យចាកចេញពីគំនរសំរាមស្ទឹងមានជ័យ ឲ្យទទួលបានការសិក្សា អាហារ និងការស្នាក់នៅសមរម្យ ព្រមទាំងទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈថែមទៀតផង!លោក Christian de Pallière ស្ថាបនិកអង្គការដើម្បីភាពញញឹមនៃកុមារ បានទទួលមរណភាព នៅល្ងាចនេះ វេលាម៉ោង៦និង៤៨នាទី ដោយជរាភាព ក្នុងជន្មាយុ៨៣ឆ្នាំ។
លោក Christian de Pallière គឺជាអ្នកបង្កើតអង្គការដើម្បីភាពញញឹមនៃកុមារ PSE ជាមួយភរិយា តាំងពីឆ្នាំ១៩៩៥ ដោយបានជួយកុមារកម្ពុជារាប់ពាន់នាក់ ឲ្យចាកចេញពីគំនរសំរាមស្ទឹងមានជ័យ និងកុមារទាំងនោះឲ្យទទួលបានការសិក្សា អាហារ និងការស្នាក់នៅសមរម្យ ព្រមទាំងទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈថែមទៀតផង។
លោក Christian de Pallière ជាជនជាតិបារាំង ហើយដោយសារតាមរយៈសកម្មភាពមនុស្សធម៌ជាច្រើនរបស់លោក, ព្រះមហាក្សត្រកម្ពុជាបានប្រទានសញ្ជាតិខ្មែរជូនលោក។ គួរជម្រាបថា កុមារទីទ័លក្រដែលទទួលជំនួយពីអង្គការ PSE តែងតែហៅគាត់ថា Papi គឺលោកតា។