សូមជួយគាំទ្រផង!! កូនខ្មែរច្នៃឈុតបុរាណខ្មែរគ្រងលើតុក្កតាបាប៊ីមើលទៅអស្ចារ្យណាស់…

លោក ជៀប ស៊ីបូរ៉ា ចំណែកឈ្មោះក្នុងហ្វេសប៊ុកថា Bora Apsara Barbie គាត់គឺជាអ្នកច្នៃម៉ូតសម្លៀកបំពាក់បុរាណខ្មែរឱ្យតុក្កតា Barbie ម្នាក់បានស្អាតមែនទែន។ហើយគាត់បានទទួលនូវការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ប្រជាជនខ្មែរយើងមួយចំនួន ហើយមកដល់បច្ចុប្បន្ន អ្នកជំនាញច្នៃម៉ូតសម្លៀកបំពាក់បុរាណដ៏ស្រស់ស្អាតនៅលើរូបតុក្កតា Barbie ក៏នៅតែបន្តជំនាញនេះ និងនៅតែស្រលាញ់ការកែច្នៃដូចដើម។


នេះ ព្រោះតែទឹកចិត្តស្រលាញ់ និងចង់លើកតម្កើងសិល្បៈវប្បធម៌របស់ខ្មែរយើង។គាត់មានស្រុកកំណើតនៅ ខេត្តសៀមរាប ក៏បានសម្រេចចិត្តកែច្នៃសម្លៀកបំពាក់ និងតុបតែងរូបតុក្កតា Barbieជារូបមនុស្សប្រុសបុរាណបន្ថែមទៀត ។ព្រោះលោកចង់ឲ្យអ្នកទាំងអស់គ្នាប្លែក នឹងប្លែកសម្រាប់អ្នកដែលនិយមគាំទ្រស្នាដៃរបស់លោក ក៏ដូចជាអ្នកដែលស្រលាញ់វប្បធម៌ខ្មែរយើងពីបុរាណផងដែរ។


លោកក៏បាននិយាយថា៖«ការច្នៃម៉ូត និងការតុបតែងសម្លៀកបំពាក់ឱ្យរូបមនុស្សប្រុស គឺមានភាពងាយស្រួលជាងមនុស្សស្រីបន្តិច ដោយសារតែវាមិនមានការច្នៃប៉ាក់ឌិនអ្វីច្រើននៅលើសម្លៀកបំពាក់ ប៉ុន្តែក៏ទាមទារឱ្យយើងមានភាពច្នៃប្រឌិតខ្ពស់ដែរ នៅក្នុងការរកម៉ូតសម្លៀកបំពាក់ និងគ្រឿងអលង្ការបែបណា ដើម្បីឱ្យស៊ីគ្នាទៅនឹងទម្រង់មុខរបស់តុក្កតាប្រុសនោះ។


ម្យ៉ាងវិញទៀតយើងក៏ត្រូវរើសពណ៌សម្លៀកបំពាក់នេះទៅតាមសម្បុរ រូបរាង និងម៉ូតសក់ជាដើមផងដែរ»។ហើយលោកក៏បានបន្តថា លោកបានច្នៃតុក្កតាប្រុសនេះឡើង ព្រោះតែមានការសំណូមពរពីអ្នកគាំទ្រនៅលើបណ្តាញទំនាក់ទំនងសង្គម ជាធម្មតាគេបានឃើញតែតុក្កតាមនុស្សស្រីច្រើនជាង។


លោកបាននិយាយថាពុំសូវមានសង្ឃឹមប៉ុន្នានទេទៅលើការច្នៃតុក្កតាមនុស្សប្រុសនេះប៉ុន្តែទោះបីជាបែបនេះ លោកក៏នៅតែមិនបោះបង់ចោលនូវការខិតខំប្រឹងប្រែងមួយនេះឡើយ ដើម្បីអ្នកគាំទ្រលោកនឹងបរទេសបានស្គាល់ពីអត្តសញ្ញាណជាតិរបស់ខ្មែរយើងផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *