ក្រុមអ្នកវិទ្យាសាស្រ្តអន្តរជាតិត្រៀមប្រើចានតេឡេស្កូបយក្សរបស់ចិន អង្កេតរកមើលភពអេលៀនណាមានស្រទាប់ការពារម៉ាញេទិច ដែលនៅចម្ងាយ១០០ឆ្នាំពន្លឺពីផែនដី

ក្រុមអ្នកវិទ្យាសាស្រ្តអន្តរជាតិបានបង្ហាញពីការចង់ប្រើប្រាស់ចានដែលមានឈ្មោះថា តេឡេស្កូបយក្សរបស់ចិន FASTមានទំហំធំជាងគេបង្អស់លើលោកជាមួយមុខកាត់ ៥០០ម៉ែត្រ ដើម្បីតាមរុករក ភពនៅក្រៅប្រព័ន្ធព្រះអាទិត្យ (Exoplanet)ស្រទាប់ម៉ាញេទិចដូចផែនដីយើង និងស្ថិតនៅចម្ងាយខ្ទង់១០០ឆ្នាំពន្លឺ ពី ភព របស់យើង។

នេះបើតាមកាបញ្ចាក់ពី ចិន ស៊ីនហួរ កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅនេះ។ក្រុមតារាវិទូមកពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក ក្នុងនោះរួមមានចិននិងបារាំង ទើបតែបានចេញផ្សាយនូវគម្រោង អង្កេតផ្ទៃមេឃរបស់ពួកគេ តាមរយៈការប្រើប្រាស់ចានតេឡេស្កូប FAST របស់ប្រទេសចិន។

ដើម្បីមានភាពងាយស្រួលក្នុងការតាមដានភពដែលវាកើតឡើងនៅក្នុងប្រព័ន្ធព្រះអាទិត្យ។លោក Li Di បាន និយាយថា ភពដែលអំណោយផលជាមួយសីតុណ្ហភាពនិងបរិយាកាសដែលស័ក្តិសម ព្រោះស្រទាប់ម៉ាញេទិចរបស់ផែនដីមានសារៈសំខាន់ជាខ្លាំង ក្នុងការការពារជីវិតពី កាំរស្មី គ្រោះថ្នាក់ផ្សេងៗនៃទីអវកាស។គេបានបញ្ជាក់ថាចាននោះជាការជំនួបគ្នារវាងតារាសាស្រ្ត ដើម្បីសិក្សារួមគ្នាពីរបកគំហើញថ្មីៗ នៅទីអវកាស ជាពិសេសគឺពាក់ព័ន្ធនឹងវិស័យតារាសាស្ត្រនេះតែម្តង។

ក្រោយពីបានសាកប្រើ ចានតេឡេស្កូប FAST ភាគច្រើន បានរក ឃើញតារាប្រភេទ Pulsar ដែលជាពពួកផ្កាយណឺត្រុងពណ៌ស បញ្ចេញថាមពលខ្លាំងៗក្នុងទីអវកាស។មានន័យថាការប្រើប្រាស់ចានរបស់ពួគគេគឺបានជោគជ័យក្នុងការតាមរកភពក្រៅប្រព័ន្ធព្រះអាទិត្យ។

Leave a Reply

Your email address will not be published. Required fields are marked *