ធំមែន!! ត្រីទឹកសាបដ៏ធំបំផុត ត្រូវបានរកឃើញ ខណៈកំរិតទន្លេមេគង្គស្រកចុះយ៉ាងគំហុក…(មានវីដេអូ)
គណនីហ្វេសប៊ុកឈ្មោះ Chainarong Setthachua បានបង្ហោះរបាយការណ៍មួយឲ្យដឹងថា៖ ការបាត់បង់កំរិតទឹកដ៏គំហុកបែបនេះ ឃើញថាគឺជាជ្រុងដ៏គួរឲ្យព្រួយបារម្ភបំផុតមួយនៃទន្លេងមេគង្គ ក្នុងនោះទំនប់ Xayaburi អាចនិយាយបានថា វាកំពុងតែក្រៀមក្រំ និងពោរពេញដោយកំហឹង ។
ទន្លេមេគង្គមានសត្វត្រីជាង ១ ពាន់ ប្រភេទ ក្នុងនោះរួមមានត្រីទឹកសាបដ៏ធំបំផុត នៅក្នុងពិភពលោក ត្រូវបានរកឃើញនៅជាស្តេចទន្លេនេះ ។ ហើយត្រីនៅក្នុងទន្លេនេះ គឺជាអ្វីដែលធម្មជាតិបង្កើតឡើងសម្រាប់យើងទាំងអស់គ្នា ។
នេះសបញ្ជាក់យ៉ាងច្បាស់ថា ទន្លេមេគង្គកំពុងជួបគ្រោះមហន្តរាយមួយហើយ ។ ប៉ុន្តែ កម្រិតកម្ពស់ខុសធម្មតានៃទឹកទន្លេមេគង្គ ក៏ធ្វើឱ្យត្រីច្រឡំរដូវ ហើយប៉ះពាល់ដល់វដ្តជីវិតរបស់ត្រីផងដែរ ។
ពុំត្រឹមតែមនុស្សនៅតាមដងទន្លេ ដែលរងផលប៉ះពាល់ទេ ប៉ុន្តែ ត្រីនៅតាមដៃទន្លេមេគង្គ ដែលស្ថិតក្នុងកំរិតទឹកនេះ ក៏ទទួលលទ្ធផលបែបនេះផងដែរ ។ត្រីតូចធំបានឈ្មុលចូលក្រោមដី ព្រោះតែទឹកទន្លេមេគង្គបានស្រកចុះយ៉ាងលឿន ៕