កុំសូវញ៉ាំមីស្រុះទាំងកំប៉ុង និងកញ្ចប់ពេក!! បង្កគ្រោះថ្នាក់ដល់សុខភាពសាហាវណាស់

១-មានសារធាតុធ្វើឲ្យកើតរោគមហារីក៖ទាំងសរសៃមី និងកំប៉ុងសម្រាប់ស្រុះមីគឺសុទ្ធតែមានសារធាតុដែលបង្កជំងឺមហារីក ដែលមានឈ្មោះថា Styrofoam។ សារធាតុគីមីប្រភេទនេះច្រើនមាននៅក្នុងប្រអប់ស្នោ ឬជ័រប្លាស្ទិក។ នៅពេលសារធាតុនេះជ្រាបចូលក្នុងរាងកាយ វានឹងជំរុញឲ្យកោសិកាមហារីកដែលមានស្រាប់ក្នុងរាងកាយ រីកដុះដាលកាន់តែឆាប់រហ័ស។


២-ខ្វះសារធាតុចិញ្ចឹម៖ក្នុងមីមានសារធាតុចិញ្ចឹមត្រឹមតែ កាបូអ៊ីដ្រាត ខ្លាញ់ និងអំបិល ហើយនៅក្នុងអំបិលមីក៏មាន ប៊ីចេង សូដ្យូម និងសារធាតុធ្វើឲ្យទុកបានយូរ។ ក្នុងនោះបើអ្នកទទួលទានប៊ីចេងច្រើន វានឹងធ្វើឲ្យមានអាការៈខ្សោយ ឈឺក្បាល ក្អួតចង្អោរ បើទទួលទានសូដ្យូមច្រើន វាក៏អាចបណ្ដាលឲ្យកើតជំងឺបេះដូង ថ្លើម និង លើសឈាម។

បើអ្នកញ៉ាំតែមីទទេមិនបន្ថែមសាច់សត្វ បន្លែ ឬស៊ុតទេ រាងកាយនឹងខ្វះសារធាតុចិញ្ចឹមចាំបាច់ផ្សេងៗទៀត ហើយថែមទាំងធ្វើឲ្យរាងកាយពិបាកទទួលយកសារធាតុចិញ្ចឹមផ្សេងៗទៀតផង។ ម្ល៉ោះហើយសម្រាប់ក្មេងៗ គឺពុំគួរញ៉ាំដាច់ខាត។


៣-ឆាប់ធាត់៖ដោយសារមានជាតិសូដ្យូមច្រើន ផ្សំជាមួយជាតិម្សៅ និងខ្លាញ់ដែលជាគ្រឿងផ្សំសំខាន់ៗរបស់មី វានឹងធ្វើឲ្យប្រព័ន្ធរំលាយអាហារពិបាករំលាយ និងឆាប់ធាត់។ ដូច្នេះវាក៏មិនសក្ដិសមដែរសម្រាប់អ្នកដែលចង់សម្រក ទម្ងន់។

៤-គ្រោះថ្នាក់ដល់កូនក្នុងផ្ទៃ៖មនុស្សស្រីមានផ្ទៃពោះមិនថាស្ថិតក្នុងខែណាក៏ដោយក៏ពុំគួរទទួលទានមីឡើយ ដោយសារកំឡុងពេលមានផ្ទៃពោះ អ្នកត្រូវតែទទួលបានសារធាតុចិញ្ចឹមដែលចាំបាច់សម្រាប់ទារក។ អាហារដែលអ្នកគួរទទួលទានមានដូចជា ទឹកដោះគោ បន្លែ ផ្លែឈើ និងត្រី។ ក្រៅពីនេះ មីកញ្ចប់មានប្រើគ្រឿងទេសច្រើនមុខជាពិសេសប៊ីចេងដែលអាចធ្វើឲ្យកូនក្នុងផ្ទៃពិការ ឬរលូតបាន។


៥-ធ្វើឲ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ៖គ្រឿងផ្សំដែលមានក្នុងមីកញ្ចប់អាចផ្ដល់ទុក្ខទោសដល់រាងកាយដូចជា សារធាតុ Polypropylene និង glycol ដែលមានក្នុងមី នឹងធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ធ្វើការមិនបានល្អដែលធ្វើឲ្យរាងកាយរបស់យើងចុះខ្សោយ ឆាប់កើតជំងឺផ្សេងៗ។ លើសពីនេះវាក៏ធ្វើឲ្យប្រព័ន្ធរំលាយអាហារធ្វើការខ្សោយជាងមុនដែរ ៕សម្រួលអត្ថបទ៖ខ្ទឹមស ប្រភព៖ eangsophalleth

Leave a Reply

Your email address will not be published. Required fields are marked *