វិធីបណ្តុះផ្សិតម្ជុលនៅតាមផ្ទះងាយៗ…

ការរៀបចំកន្លែងដាំ៖ផ្សិតម្ជុល វាត្រូវការដុះក្នុងសីតុណ្ហភាពត្រជាក់ល្មម យើត្រូវជ្រើសរើសកន្លែងដែលត្រជាក់សម្រាប់ធ្វើរោងបណ្តុះវា។ជ្រើសរើសថង់ថ្លាមានទំហំ

សមាសធាតុផ្សំ៖ដើមនិងស្លឹកសណ្តែកបាយហាន់ឲ្យម៉ដ្ឋ,កន្ទក់,កំទេចអាចម៍រណារ,សំបកសណ្តែកដីកិនឲ្យម៉ដ្ឋ,អាចម៍រណារពីដើមកៅស៊ូ,អាចម៍រណារឈើខ្លឹម,អាចម៍រណារដើមពោធិ៍, ចំបើងហាន់ឲ្យម៉ដ្ឋ,ស្នូលពោតកិនឲ្យម៉ដ្ឋ,កាកអំពៅឬសំបកចេក។វិធីផ្សំវត្ថុធាតុសម្រាប់បណ្តុះ៖វិធីសាស្រ្តទី១៖អាចម៍រណារ ៧៧%,កន្ទក់ ២០%,ស្កសរ ១%,កំបោរស១%,ជីsuper phosphate១%,បន្ថែមទឹកឲ្យបានសំណើម៦០-៧០%,pH =៦,៥។វិធីសាស្រ្តទី២៖ចំបើងហាន់ឲ្យម៉ដ្ឋ៧២%,កន្ទក់ ២០%,ស្នូលពោតកិន៥%,ស្កសរ១%,ជី super phosphate១%,កំបោរស ១%,បន្ថែមទឹកឲ្យបានសំណើម៦០-៧០%,pH =៦,៥។


ចំពោះចំបើងគឺត្រូវយកចំបើងដែលបានផ្អាប់ក្លាយជាកំប៉ុស្ត៍ចាប់ពី៣-៦ខែតែប្រសិនបើអ្នកត្រូវការបន្ទាន់អ្នកអាចយកវាដាក់ត្រាំទឹកនិងដាក់ហាលថ្ងៃរយៈពេល៣ថ្ងៃអាចយកទៅប្រើបាន។វិធីបណ្តុះនិងថែទាំ៖ដាក់ច្រកវត្ថុធាតុផ្សំដែលលាយរួចទាំងអស់ទៅក្នុងថង់ប្លាស្ទិច (ឬអាចប្រើដបកែវក៏បាន) ដែលអាចដាក់បានបរិមាណ៤-៥ខាំ។ពេលច្រករួចត្រូវឲ្យផ្ទៃខាងលើមានភាពរាបស្មើនិងត្រូវធ្វើរន្ធតូចមួយសម្រាប់ដាក់មេផ្សិត។ទុកចន្លោះខាងលើប្រមាណ២តឹក ដែលអាចឲ្យផ្សិតលូតលាស់បាន ។


យកក្រដាសមករុំព័ទ្ធជុំវិញថង់នេះដោយទុកឲ្យលយទៅខាងលើ។ដាក់ចំហុយវារយៈពេលប្រមាណ៣០នាទីដើម្បីសម្លាប់មេរោគផ្សិតផ្សេងៗ រួចយកវាមករក្សាទុកនៅត្រឹម២៥អង្សា រួចដាក់មេផ្សិតចូលរន្ធនោះ ដែលមេផ្សិត១ដបអាចដាក់បណ្តុះបានពី ៣០-៤០ថង់ ។បន្ទាប់ពីដាក់មេផ្សិតហើយរក្សាវានៅលើរានឈើ ឬឬស្សី ដែលមានទទឹង១ម៉ែត្រ បណ្តោយតាមទីតាំងដែលមាន ដោយធ្នើនីមួយៗត្រូវមានកម្ពស់ពីគ្នា៥-៦តឹក។
-ត្រូវរក្សាវាក្នុងរោងដែលមានសីតុណ្ហភាពពី២០-២៣អង្សា រយៈពេលពី២០-៣០ថ្ងៃយើងអាចចាប់ផ្តើមប្រមូលផលបាន។

នៅពេលដែលផ្សិតចាប់ផ្តើមដុះយើងត្រូវរក្សាសំណើមក្នុងរោង៨០-៨៥% និងត្រូវរក្សាឲ្យមានពន្លឺផង នៅពេលដែលផ្សិតដុះបានវែងបន្តិចយើងត្រូវរក្សាសំណើមក្នុងរោង៧៥-៨០% និងមិនតម្រូវឲ្យមានពន្លឺក្នុងរោងទេរហូតដល់ពេលប្រមូលផល។ការប្រមូលផល៖នៅពេលដែលផ្សិតដុះបាន១៥សង់ទីម៉ែត្រយើងអាចចាប់ផ្តើមប្រមូលផលបានហើយ៕ចងក្រងអត្ថបទដោយ៖អ៊ាង សុផល្លែត ប្រភព៖ អ៊ាង សុផល្លែត

Leave a Reply

Your email address will not be published. Required fields are marked *