សុំមួយរស់ សុំមួយរៀន និង សុំមានការយកចិត្តទុកដាក់ ដូចជាក្មេងដ៏ទៃទៀតបានទេ? សូមជួយឧបត្ថម្ភគាត់ផងចុះ!!

ថ្មីៗនេះមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា “Phalla Phorn” បានរៀបរាប់នៅក្នុងគណនីហ្វេសប៊ុក ដោយបង្ហាញពីក្មេងស្រីម្នាក់ ដែលមានបំណងចង់រៀនសូត្រ និងជាក្មេងស្រីម្នាក់ ក្រីក្រ កំពុងតែអង្គុយអានសៀវភៅយ៉ាងកំសត់ ។ម្ចាស់គណនីហ្វេសប៊ុកក៏ បាននិយាយរៀបរាប់ថា”ក្មេងៗកម្ពុជាខ្លះ គ្រាន់តែសុំមួយរស់ សុំមួយរៀន និង សុំមានការយកចិត្តទុកដាក់ ដូចជាក្មេងដ៏ទៃទៀត ពិតជាមិនងាយនោះទេ ។
យ៉ាងណាមិញ ដូចជាក្មេងស្រីម្នាក់នេះ សូម្បីតែចង់មានឱកាសរៀនសូត្រអោយបានស្រួលបួលនឹងគេ ក៏នាងគ្មានឱកាស និង ទីកន្លែងសមរម្យផងទេ ។


ខ្ញុំនឹងដាក់ពេលដើម្បីចុះទៅជួបនាងផ្ទាល់ក្នុងពេលដ៏ខ្លីខាងមុខនេះ ព្រោះខ្ញុំចង់ធ្វើអ្វីម្យ៉ាងសម្រាប់នាង ។ហើយគាត់បាននិយាយនៅក្នុងបណ្តាញសង្គមថា៖ បើមានអ្នកចង់ចូលរួមជាមួយនឹងខ្ញុំដែរនោះ វាពិតជាប្រសើរខ្លាំងណាស់ ព្រោះថាអាចជួយដល់នារីម្នាក់ដែលមានចំណាប់អាម្មណ៍ចង់រៀនបានស្រួលនឹងគេ។ទីតាំងរបស់ក្មួយស្រីស្ថិតនៅក្នុង ភូមិកំប៉ូស្ទាវ ស្រុកបរវេល ខេត្តបាត់ដំបង។សូមជួយចែករំលែកបន្ត ដើម្បីជួយគាត់ផងចុះ។ប្រភពពី ហ្វេសប៊ុក Phalla Phorn

 

Leave a Reply

Your email address will not be published. Required fields are marked *