ក្មេងទើបតែចូលរៀនក្រោយគេ ព្រោះទើបមកពីថៃវិញ កាតាបនេះគាត់ប្រាប់ថាឪពុកគាត់ជាអ្នកធ្វើឲ្យ….

ប្រិយមិត្តជាច្រើនតាមបណ្តាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Sophous Suon បានបង្ហោះរូបភាជាច្រើនសន្លឹកនៃកាតាបរបស់សិស្សម្នាក់ ដែលឪពុករបស់គាត់បានធ្វើឲ្យ។ ម្ចាស់ហ្វេសប៊ុកដដែលនេះក៏បានបញ្ជាក់សារខ្លីមួយឲ្យដឹងផងដែរថា៖

“ក្មេងទើបតែចូលរៀនក្រោយគេ ព្រោះទើបមកពីថៃវិញ កាតាបនេះគាត់ប្រាប់ថាឪពុកគាត់ជាអ្នកធ្វើឲ្យ (ធ្វើពីខ្សែដេរបាវ)​ ទឹកចិត្តឪពុកដើម្បីកូនបានល្អនឹងគេ”។ ក្រោយពីឃើញបែបនេះហើយ បានធ្វើឲ្យមហាជនជាច្រើនមានការចែករំលែកតគ្នាជិត៣ពាន់ដងទៅហើយត្រឹមរយៈពេលខ្លីសោះ រហូតដល់មានអ្នកខ្លះផ្តល់យោបល់ថា “បើចេះធ្វើលក់វិញបានមិនតិចជាង8$ទេ ជនបរទេសគេនិយមឲ្យតម្លៃលើឥវ៉ាន់សិប្បកម្ម”។

អ្នកខ្លះទៀតលើកសរសើរចំពោះឪពុកក្មេងម្នាក់នេះថា “គាត់ពិតជាមានស្នាដៃនឹងមានការច្នៃប្រឌិតខ្ពស់មែនDad”។ ម្នាក់ទៀតបន្ថែមថា “គាត់ធ្វេីបានស្អាត​ នេះក៏ដោយសារគាត់មានគំនិតច្នៃប្រឌិត”។ មួយវិញទៀតក៏មានអ្នកខ្លះគិតថា “ប្រហែលជា​គាត់ចេះខាងត្បាញនឹងពីមុនមក ព្រោះមើលទៅចាក់បានស្មើស្អាត”។ ដើម្បីជ្រាប កាន់តែច្បាស់ តោះមើលរូបភាពកាតាបនេះទាំងអស់គ្នា ថាពិតជាស្អាតដូចគេលើកឡើងមែនឬក៏អត់?៕

Leave a Reply

Your email address will not be published. Required fields are marked *