បែកធ្លាយរូបសម្រស់តារាល្បីៗជាច្រើនដួង កាលចូលសិល្បះដំបូងៗមើលរួចចង់ដាច់ផ្ងារ

តារាជាច្រើនដួងតែងតែឆ្លងកាត់ភាពលំបាកជាច្រើនការតស៊ូអត់ធ្មត់ និងការព្យាយាមទើបទទួលបានជោគ ជ័យ រហូតដល់បច្ចុប្បន្ននេះ យ៉ាងណាមិញ តារាល្បីៗជើងចាស់ជាច្រើនរូប បានប្រែរូបរាងកាន់តែស្រស់ស្អាត និងប្លែកខ្លាំង ខណៈពេលដែលកេរ្តិ៍ឈ្មោះកាន់តែល្បី


ជីវិតក៏ប្រែប្រួល ទោះបីជាមានវ័យកាន់តែច្រើនយ៉ាងណាក្តី។ដោយក្នុងនោះឃើញថាសម្រស់របស់ពួកគេកាលពីក្មេង និងបច្ចុប្បន្នពិតជាខុសប្លែកខ្លាំង ទាំងការតែងខ្លួនផ្លាស់ប្តូរ១៨០ដឺក្រេ ទៅតាមសម័យកាលស្អាតខ្លាំងជាងមុនតែម្តង។

មិនត្រឹមតែប៉ុណ្ណោះរូបភាពទាំងនេះ ក៏ជារូបភាពកម្រដែលអ្នកគាំទ្រក្មេងៗជំនាន់ក្រោយ សឹងតែមិនធ្លាប់ឃើញនោះទេ។ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក៏ស្រាប់តែលេចឡើងសារជាថ្មីនូវរូបភាពជាច្រើនសន្លឹក របស់តារាល្បីៗជាច្រើនដួង កាលចូលសិល្បៈដំបូង និងបង្ហាញជាមួយរូបសម្រស់កាលពីក្មេង ដែលមានដូចជាអ្នកនាង ឱក សុគន្ធកញ្ញា យក់ ថិតរដ្ឋា លី អ៊ីវ៉ាត់ធីណា និងតារាប្រុសជាច្រើនដួងទៀត។

ទន្ទឹមនឹងនេះដែលអ្នកគាំទ្រជាច្រើន ក៏បានសរសើរដល់ពួកគេដែលបានប្រែសម្រស់កាន់តែស្អាត និងក្មេងជាងវ័យ ទោះបីជាកន្លងផុត ឆ្លងកាត់ក្នុងវិថីសិល្បៈជាមួយគ្នាអស់ជាយូរយ៉ាងណា ស្របពេលដែលបច្ចុប្បន្នតារាទាំងនោះ ក៏បានផ្លាស់ប្តូរជីវិតអ្នកខ្លះ ឈប់ពីសិល្បៈបានសាងគ្រួសារយ៉ាងមានសុភមង្គល ឯអ្នកខ្លះនៅតែបន្តអាជីពនេះផងដែរ៕ក្នុងនោះមហាជនជាច្រើនមានការសែលតៗគ្នា និងសរសើររូបសម្រស់ផងដែរ។ប្រភព៖ khmertopnews

Leave a Reply

Your email address will not be published. Required fields are marked *