សាកធ្វើញ៉ាំទាំងអស់គ្នា ទំនងឆ្ងាញ់ណាស់!! របៀបធ្វើ ទឹកសណ្តែកខៀវ

គ្រឿងផ្សំ
សណ្តែកបាយ (ខៀវ) ១គីឡូ បកសំបកអោយស្អាត
ទឹក ៨លីត្រ (បើចង់ខាប់ កាត់បន្ថយចំនួនទឹក)

ខ្ទិះដូង ១លីត្រកន្លះ
ស្ករ ១គីឡូ (បើមិនចូលចិត្ត រសជាតិផ្អែមខ្លាំង សូមកាត់បន្ថយចំនួនស្ករ)
អំបិល១ ស្លាបព្រាកាហ្វេ ស្លឹកតើយ ១០សន្លឹក។

របៀបធ្វើ
យកសណ្តែក ត្រាំជាមួយទឹកក្តៅឧណ្ហៗ ចំនួនបីម៉ោង
រួចហើយ លាងសម្រស់អោយស្អាត។

យកសណ្តែក ដាក់កិនជាមួយ ទឹក៣លីត្រ ។
បុកស្លឹកតើយ ពូតយកទឹក រួចដាក់លាយជាមួយទឹកសណ្តែក។

យកទឹក៥លីត្រទៀត និង ខ្ទិះដូង មកថែមជាមួយនឹងទឹកសណ្តែកហើយ ដាំអោយពុះ។
ដាក់ស្ករ និងអំបិលចូល ដាំអោយពុះសព្វជាការស្រេច៕

ប្រភព៖ Mrs. Sokunthery

Leave a Reply

Your email address will not be published. Required fields are marked *