ខ្លាំងបាត់!! កូនប្រុសទិញរថយន្តស៊េរីទំនើប តម្លៃជាង ៨ម៉ឺនដុល្លារ ធ្វើជាមឈូសដាក់សាកសពឪពុកកប់..

បុរសជនជាតិនីហ្សេរីយ៉ាម្នាក់ បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយហ៊ានចំណាយលុយខ្ទង់រាប់ម៉ឺនដុល្លារ ទិញរថយន្តស៊េរីទំនើប ជំនួសដោយមឈូស ដើម្បីដាក់សាកសពឪពុកនៅខាងក្នុង យកទៅកប់ក្នុងផ្នូរទៅជាមួយ។កូនប្រុសដែលត្រូវបានគេស្គាល់ថា ជាអ្នកមានទ្រព្យម្នាក់ខាងលើនេះ មានឈ្មោះថា លោក Azubuike បានបាត់បង់ឪពុកជាទីស្រលាញ់ ដោយសារតែ ឪពុកលោកមានវ័យកាន់តែចាស់ និងរោគាពាធ។

កន្លងមក កាលឪពុកនៅរស់ លោក Azubuike តែងធ្លាប់បានសន្យាថា នៅថ្ងៃណាមួយលោកនឹងទិញរថយន្តស៊េរីទំនើបមួយគ្រឿង ជូនដល់ឪពុករបស់លោក។ ប៉ុន្តែជាអកុសល ការសន្យាមួយនេះមិនទាន់បានលេចចេញជាផ្លែផ្កា សម្រេចបំណងផងនោះ ឪពុករបស់លោកក៏បានទទួលមរណភាព។

ដោយសារតែបែបនេះហើយ ទើបបន្ទាប់ពីឪពុកបានលាចាកលោកនេះទៅ នៅភូមិដាច់ស្រយាលមួយ នាទីក្រុង Ihiala ប្រទេសនីហ្សេនីយ៉ា លោក Azubuike ក៏បានសម្រេចចិត្តជះលុយ ៦៦,០០០ផោន (ប្រហែលជា ៨៨,១៧៧ដុល្លារអាមេរិក) ទិញរថយន្តទំនើបមួយគ្រឿង BMW ជំនួសដោយមឈូសដាក់សាកសពឪពុកនៅខាងក្នុង យកទៅបញ្វុះ (កប់) ជាមួយគ្នាតែម្តង ដើម្បីលុបលាងនូវពាក្យសន្យារបស់លោក។

ជាក់ស្តែង តាមរយៈរូបភាពមួយសន្លឹក នៅក្នុងថ្ងៃនៃពិធីបុណ្យ ដែលត្រូវបានគេថត និងបង្ហោះចែកចាយលើបណ្តាញសង្គមនោះ រថយន្តធំ BMW ត្រូវបានគេស្ទូចទម្លាក់ យកទៅកប់ក្នុងដីដែលគេដឹងថា មានជម្រៅប្រហែលជិត២ម៉ែត្រ។

យ៉ាងណាមិញ បើទោះបីជាយ៉ាងណាក្តី លោក Azubuike ក៏ត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើន ធ្វើការរិះគន់ចំពោះសកម្មភាពមួយនេះ ដោយលើកឡើងមិនខុសគ្នាថា ប្រសិនជាលោកមានលុយច្រើននោះ គួរណាស់ត្រូវតែទិញឲ្យឪពុកជិះ មិនមែនស្លាប់ហើយទើបទិញឲ្យ ហើយកប់ទៅជាមួយគ្នាទាំងបែបនេះនោះទេ។ ព្រោះសកម្មភាពបែបនេះ គឺជារឿងដ៏ឆ្គាំឆ្គង ល្ងង់ខ្លៅ និងចោលម្សៀតជាទីបំផុត។ ខណៈឯអ្នកខ្លះទៀត បានលើកឡើងថា លោក Azubuike ពិតជាមនុស្សអាត្មានិយម និងខ្ជះខ្ជាយលុយ ៕តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ប្រភព​៖khmerload

Leave a Reply

Your email address will not be published. Required fields are marked *