សូមជួយស៊ែរបន្តផងចុះ!! វិធីដាំបន្លែដែលបានទាំងបន្លែបានទាំងត្រី….

វិធីដែលបងប្អូនមានបំណងដាំបន្លែនិងចិញ្ចឹមត្រីគួរតែសាកល្បងព្រោះមានអ្នកធ្វើបានជោគជ័យ។វិធីនេះបានទាំងត្រីបានទាំងមន្លែនិងមានភាពងាយស្រួលមិនចាំបាច់ធ្វើរបងការពារ៖


វិធីនេះបងប្អូនគ្រាន់តែ៖ ជ្រើសរើសដីស្រែណាមួយមានជីជាតិគ្រាន់បើពិសេសដីធូលាយល្បាយខ្សាច់ ចំណាយលុយជីកស្រះតែម្តងប្រើបានច្រើនឆ្នាំនិងដាំបានគ្រប់រដូវ ដីដែលមិនមានជីជាតិអាចដាក់ជីបន្ថែមឬចាក់ដីដែលមានជីជាតិពីលើសម្រាប់អ្នកដែលមានមិនល្អដូចជាដីមានថ្ម-ល-។


ជីកស្រះទទឹង2មនិងទំហំរងដើម្បីដាំ2ទៅ3ម អោយខ្ពស់ជាផភ្លើស្រែបន្តិចចៀសវាងខែភ្លៀងទឹកលិច បូមទឹកដាក់ត្រាំដីយ៉ាងតិចមួយអាទិត្យសឹមដាក់កូនត្រីចូល ការដាំនប្លែនៅលើរងអាចធ្វើភ្លាមៗបន្ទាប់ពីមានទឹកក្នុស្រះហើយ ប្រឡាយទឹកត្រូវជីកអោយជាប់គ្នាទាំងអស់ងាយស្រួលត្រីហែលនិងការប្តូរទឹក។ការរៀបរាប់ខាងលើគ្រាន់តែត្រួសៗទុកជាគំនិតប៉ុណ្ណោះ សូមបងប្អូនកែច្នៃនិងស្វែងយល់បន្ថែមពេលបងប្អូនអនុវត្ត។អត្ថបទ៖ អ៊ាង សុផល្លែត

Leave a Reply

Your email address will not be published. Required fields are marked *