របៀបពិនិត្យមើលក្តាមស្រស់ និងសាច់ច្រើន ដើម្បីកុំឲ្យទិញខុសស្តាយលុយ (មានវីដេអូ)

ជាបឋម​អ្នក​ត្រូវ​ស្គាល់​ថា​តើ​ក្តាម​មួយណា​ជា​ក្តាម​ញី និង​មួយណា​ជា​ក្តាម​ឈ្មោល​។ ក្តាម​ញី​ទើប​មាន​ពង​។ ក្តាម​ញី​មាន​សន្ទះ​ទ្រូង​ធំ រីឯ​ក្តាម​ឈ្មោល​មាន​សន្ទះ​ទ្រូង​តូច។ដើម្បី​ដឹងថា​ក្តាម​នោះ​នៅ​ស្រស់ និង​មាន​សាច់​ច្រើន​អនុវត្ត​វិធី​សង្កេត​ខាងក្រោម​នេះ​៖

១. ពណ៌​ដង្កៀប​ ក្តាម​ស្រស់​មាន​ពណ៌​ស្រស់​ភ្លឺ​ចែងចាំង​និង​រលើបរលោង​នៅលើ​ដង្កៀប​របស់​វា រីឯ​ក្តា​មចាស់​វិញ មាន​ពណ៌​រាង​ស្រអាប់ និង​គ្រើមៗ​។២. លក្ខណៈ​បាត​ពោះ​ក្តាម​ ក្តាម ដែលមាន​បាត​ពោះ​ស្មើ ជា​ក្តាម​ស្រស់ បើ​វា​ជា​ក្តា​មចាស់ មាន​ក្បាលពោះ​រាង​ប៉ោង​។៣. ពណ៌​បាត​ពោះ​ បើ​មាន​ពណ៌​រាង​ខៀវ និង​សំប៉ែត ជា​ក្តាម​ស្រស់ បើ​មាន​ក្បាលពោះ​ប៉ោង​ពណ៌​លឿងៗ ជា​ក្តា​មចាស់​។៤. របៀប​មើល​សាច់​ច្រើន​ឬ​តិច​ ​ត្រូវ​ច្របាច់​សន្ទះ​ទ្រូង​របស់​វា បើ​រឹង​គឺ​សម្បូរ​សាច់ បើ​ទន់​ឬ​ផត​ពុំ​សូវ​មាន​សាច់​ទេ​៕

Leave a Reply

Your email address will not be published. Required fields are marked *