អាកាសធាតុប្រែប្រួលមិនទៀត ថែសុខភាពផង!!ជំងឺផ្តាសាយតែងកើតមានញាប់ នេះជាវិធីព្យាបាលផ្តាសាយដោយប្រើរុក្ខជាតិមួយប្រភេទ

គ្មាននរណាម្នាក់មានភាពស៊ាំពីជំងឺផ្តាសាយទេ។ វីរុសប្រហែល ២០០ប្រភេទ អាចបណ្តាលឲ្យមានជំងឺផ្តាសាយដោយមានប្រភេទវីរុស RNA ជាអ្នកបង្ករោគដ៏រីករាលដាលបំផុត។នេះជាការឆ្លងមេរោគឆ្លងដ៏ខ្លាំងដែលជះឥទ្ធិពលសំខាន់ទៅផ្នែកខាងលើនៃប្រព័ន្ធដកដង្ហើមដែលរួមមានច្រមុះ និងបំពង់ក។

វាឆ្លងភាគច្រើនតាមរយៈការក្អក និងកណ្តាស់។ រោគសញ្ញានៃជំងឺផ្តាសាយទូទៅរួមមាន ឈឺបំពង់ក តឹងច្រមុះ កណ្តាស់ ក្អក ក្តៅខ្លួន និងឈឺក្បាលញឹកញាប់។រោគសញ្ញាទាំងនេះអាចមានរយៈពេលពី ២ ទៅ ១៤ថ្ងៃ។ យ៉ាងណាក៏ដោយមនុស្សភាគច្រើនបានធូរស្រាលឡើងវិញក្នុងរយៈពេល ១០ថ្ងៃ។ ខាងក្រោមនេះ គឺជាអាហារពិសេសៗដែលជួយប្រឆាំងនឹងជំងឺផ្តាសាយ។


តែបៃតង៖តែបៃតងមានផ្ទុកជាមួយនឹងសារជាតិប្រឆាំងនឹងរោគមហារីកដែលប្រឆាំងនឹងជំងឺក៏ដូចជាប្រឆាំងនឹងមេរោគនិងបាក់តេរីដែលវាមានគុណសម្បិត្តជួយប្រឆាំងនឹងជំងឺផ្តាសាយ។ ដូចនេះដែរតែបៃតងជួយបង្កើនប្រព័ន្ធភាពស៊ាំជាទូទៅ និងបង្កើនល្បឿននៃការរំលាយអាហារ។ទទួលទានតែបៃតង ២ ឬ ៣ពែង ជារៀងរាល់ថ្ងៃ ដើម្បីបង្ការឬប្រយុទ្ធប្រឆាំងនឹងជំងឺផ្តាសាយ។អ្នកក៏អាចបន្ថែមក្រូចឆ្មារ និងទឹកឃ្មុំ ដើម្បីបង្កើនរសជាតិប៉ុន្តែជៀសវាងការបន្ថែមទឹកដោះគោ។នៅពេលទទួលទានតែ ព្យាយាមស្រូបយកចំហាយទឹក វានឹងជួយកាត់បន្ថយការកកស្ទះ និងបន្ធូរដល់ច្រមុះ។

Leave a Reply

Your email address will not be published. Required fields are marked *