ចេកស្ងោរ ជាឱសថទិព្វដែលសណ្តំមនុស្សអោយលង់លក់ ត្រឹមតែ១០នាទី!

មនុស្សជាច្រើនដែលកំពុងតែមានបញ្ហាគេងមិនលក់ ដោយហេតុផលផ្សេងដូចជា៖ គិតច្រើន ការថប់បារម្ភ ញ៉ាំអាហារយប់ជ្រៅ ការលេបថ្នាំ ការនិយាយទូរស័ព្ទច្រើន។ជាការពិតណាស់ យើងមានថ្នាំសម្រាប់លេបដើម្បីអោយគេងឆាប់លក់ ក៏ប៉ុន្តែថ្នាំទាំងនោះតែងតែផ្តល់ផលអវិជ្ជមានផ្សេងៗជាច្រើនទៀត។គ្រាន់តែចង់គេងលក់ស្កប់ស្កល់ ក្រោកទ្បើងមានកំលាំង សុខភាពល្អនោះ លោកអ្នកអាចអនុវត្តន៏តាមវិធីដូចខាងក្រោម៖


ធាតុផ្សំ 1/ ចេកបួនប្រាំផ្លែ (ស្ទើរចាស់ស្ទើរទុំ) 2/ ទឹកស្អាត១លីត្រ របៀបធ្វើ1/ កាត់ចេកចេញពីគ្នា2/ កាត់ក្បាល និងកន្ទុយចេញ3/ លាងទឹកអោយស្អាត4/ ដាក់ក្នុងឆ្នាំទឹក ដាំអោយពុះ ទុក១០នាទីសឹមលើកចេញ 5/ ទុក៥នាទីអោយត្រជាក់បន្តិច6/ ផឹកទឹកឱសថនេះ មុនពេលគេងរាល់ថ្ងៃ7/ ៧ថ្ងៃក្រោយ សុខភាពល្អនឹងក្លាយជារបស់អ្នកយ៉ាងប្រាកដ៕

ចំណាំ៖ លោកអ្នកអាចបន្តរផឹកវាជារៀងរាល់ថ្ងៃក៏បាន ហើយផ្លែរបស់វាក៏អាចបរិភោគបានដែរ។សូមជួយចែកចាយអត្ថបទនេះដល់មនុស្សជាទីស្រលាញ់ និងមិត្តភក្តិទាំងអស់គ្នាផង! អរគុណ។

Leave a Reply

Your email address will not be published. Required fields are marked *