តើមកយល់ដឹងពីវិធីដាំប្ញស្សីផ្អែមយកទំពាំងទាំងអស់គ្នា…

១-ជ្រើសរើសពូជប្ញស្សី៖យើងត្រូវជ្រើសរើសពូជណាដែលផ្តល់ទំពាំងធំ ហើយឆាប់ភ្លោះសាយគុម្ពរហ័ស ដូចជាពូជប្ញស្សីស្រុកប្ញស្សីបាយតុងជាដើម ដើមប្ញស្សីណាដែលមានភ្នែកល្អនៅថ្នាំងជាប្ញស្សីដែលដាំឆាប់ដុះឬក៏ជ្រើសកាត់យកខ្នែងទំពាំងណាមួយ ដែលដុះរាយប៉ាយបម្រុងនឹងចេញជាទំពាំង ដើម្បីយកទៅដាំនៅអន្លង់ផ្សេងទៀត។


២-មុននឹងដាំគេត្រូវជីកអន្លង់ធ្វើដីអោយរសោះៗបន្តិចបើដីម្តុំនោះស្អិតពេកសូមចិញ្ច្រាំចំបើងដាក់លាយ អោយរសោះៗ ទើបប្រស់ទឹកអោយសើម។៣-ពេលដាំគេមិនបាច់ច្រិបប្ញស នៅថ្នាំងប្ញស្សីចេញឡើយគឺទុកដើម្បីអោយប្ញស្សីលាស់ខ្នែងថ្មី បន្ថែមទៀតច្រើនជាងមុន។
៤-គេត្រូវដាំប្ញស្សីប្រហែលបីតឹកទៅកន្លះម៉ែត្រឆ្ងាយពីគ្នា។បើដាំជាកូនទំពាំងសូមលុបដីអោយជិតទុកចុងទំពាំងបនិ្តចអោយផុតពីដី។បើដាំថ្នាំងសូមលុបដីអោយបាត់ថ្នាំងប្ញស្សីប៉ុន្តែទុកចុងត្រួយខ្នែងអោយផុតចុងពីដី។


៥-នៅពេលប្ញស្សីចាប់ផ្តើមចាក់ប្ញសសូមឧស្សាហ៍ប្រស់ទឹកយកចំបើងគ្របគល់ដើម្បីរក្សាសំណើមអោយត្រជាក់គល់។
៦-ពេលប្ញស្សីចាប់ផ្តើមសាយគុម្ពសូមឧស្សាហ៍ជ្រោយដីពូនគល់ នោះទំពាំងនឹងមានលាស់ កាន់តែច្រើន។បើមានស្លឹកចាស់មែកចាស់សូមបោសដុតចេញហើយយកទឹកពន្លត់ផេះឬស្សីនឹងក្លាយជាដីជីរ សម្រាប់ទំពាំងក្រោយដុះដាល។


៧-ពូជប្ញស្សីខ្លះផ្តល់ទំពាំងធំៗតែមិនសូវច្រើនទេដូចជាប្ញស្សីបាយតុងជាដើម។ពូជខ្លះទៀតផ្តល់ទំពាំងច្រើនតែទំពាំងតូចៗដូចជាប្ញស្សីព្រេចជាដើម។៨-រដូវណាក៏ជារដូវល្អសម្រាប់ដាំប្ញស្សីដែរ បើនៅរដូវភ្លៀងយើងមិនសូវពិបាកស្រោចទឹកទេបន្ទាប់ពីដាំហើយ។បើនៅរដូវប្រាំងត្រូវរក្សាគល់អោយសើមដើម្បីអោយមានដុះទំពាំង។


៩-ប្ញស្សី មិនត្រូវការដាក់ជីរ អោយបានលាស់ទំពាំងទេគឺត្រូវការតែដីនិងសំណើមប៉ុណ្ណោះ។ ជីរដែលល្អ គឺផេះដែលដុតស្លឹកនឹងមែកឬស្សីដែលចាស់ស្លាប់ ដុតហើយចាក់ទឹករួចយកទៅលប់គល់វិញ។អ្នកស្រី កែវ ច័ន្ទបូរណ៍

Leave a Reply

Your email address will not be published. Required fields are marked *