អបអរសាទរមែនទែន!! រកឃើញព្រះពុទ្ធទ្រង់គ្រឿងផ្ចាញ់មារ នៅគុកអំពិលធ្វា ស្រុកបារាយណ៍ ខេត្តកំពង់ធំ

ហ្វេសប៊ុកKhmer Architecturalបានបង្ហោះសារមួយនិងរូបភាពមួយចំនួនកាលពីថ្ងៃ ១៩ ខែ កក្កដា ឆ្នំា​ ២០១៩​ថា​៖ព្រះពុទ្ធទ្រង់គ្រឿងផ្ចាញ់មារ រកឃើញនៅគុកអំពិលធ្វា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ស្ថិតក្នុងសម័យអង្គរ ស.វទី១៣-១៤ ធ្វើអំពីសំរិទ្ធ ។

ម្កុដប្រភេទនេះភាគច្រើនមិនសូវស្គាល់ ដោយសារតែម្កុដនេះមានលក្ខណៈពិសេសត្រង់ថាធ្វើហៀរដល់ស្មារទាំងសងខាង ដែលភ្ជាប់ពីខាងលើមកតែម្តង ហើយមានគ្រឿងតុបតែងលម្អច្រើន សូមអ្នករចនាម៉ូតផ្សេង គួរតែប្រើប្រាស់របស់នេះឡើងវិញ ។

កូនខ្មែរ ស្នេហាជាតិ ឃើញមានចម្លាក់ព្រះពុទ្ធទ្រង់គ្រឿងច្រើនណាស់នៅសម័យអង្គរ ។ អាចទៅទស្សនានៅសារៈមន្ទីជាតិភ្នំពេញបាន។សូមចូលថែរក្សាការពារអភិរក្សនិងអោយតម្លៃ វត្តុបុរាណរបស់យើងអោយបានយូរអង្វែងគង់វង្សរហូតទៅអើយ។

Leave a Reply

Your email address will not be published. Required fields are marked *