Manny Pacquiao ជាកីឡាករដ៏ល្បីមួយរូប តែគាត់ពុំបានចាយលុយខ្ជះខ្ជាយ ដូចកីឡាករមួយចំនួនឡើយ គាត់តែងតែយកប្រាក់ដែលបានពីការឡើងសង្វៀនរបស់គាត់មួយចំនួនធំ ជួយដល់ប្រជាជនហ្វីលីពីន
Manny Pacquiao បានប្រកួតឈ្នះខ្សែក្រវ៉ាត់ការពីពេលថ្មីៗនេះជាមួយនឹងលុយយ៉ាងច្រើនសន្លឹកសន្ធាប់។អ្នកទំាងអស់ប្រហែលជាគិតថាpacmanយកលុយដែលប្រកួតឈ្នះនោះទៅចាយវាយហើយមើលទៅ។ប៉ន្តែកាលពីពេលថ្មីនេះតាមរយះហ្វេសប៊ុកមួយឈ្មោះ CEO Business Stationបានបង្ហោះសារមួយបានធ្វើអោយមហាជនចាប់អារម្មណ៏យ៉ាងខ្លំាង។
ចំពោះស្តេចប្រដាល់រូបនេះដោយភ្ចាប់ជាមួយសារថា៖ “ហេតុអ្វីខ្ញុំគាំទ្រគាត់ ? គាត់ជាកីឡាករដ៏ល្បីមួយរូប តែគាត់ពុំបានចាយលុយខ្ជះខ្ជាយ ដូចកីឡាករ ឬ តារាល្បីៗមួយចំនួនឡើយ គាត់តែងតែយកប្រាក់ដែលបានពីការឡើងសង្វៀនរបស់គាត់មួយចំនួនធំ ជួយដល់ប្រជាជនហ្វីលីពីន។ Respect him”។
គួររំលឹកឡើងវិញផងដែរថា៖Manny Pacquiao ស្ដេចប្រដាល់លំដាប់កំពូលពិភពលោក សញ្ជាតិហ្វីលីពីន ដែលលេចលឺដំណឹងថាចូលនិវត្តិន៍ពីអាជីពប្រដាល់ គ្រោងសាងសង់មជ្ឈមណ្ឌលសុខភាពដ៏ធំលំដាប់ពិភពលោក សម្រាប់ ប្រជាជន ក្រីក្រ ក្នុងទីក្រុង General Santos ដែលជាទីក្រុងកំណើតរបស់លោក។