សូមជួយគាត់ផង!!! ពិត​ជា​អាណិត​ប្អូន​ស្រី​ម្នាក់​នេះ​ណាស់​​ ប្តី​បាត់បង់​ជេីង ប្អូន​ត្រូវ​រាប់​រងចិញ្ចឹមប្តីកូន ​ជីវភាព​គ្រួសារ​វិញ​ក្រីក្រ​ ពេលនេះត្រូវការ​…

នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១៩ ម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Chan Tola បានរៀបរាប់អំពីស្ថានភាពលំបាករបស់ប្អូនស្រីម្នាក់ ដោយត្រូវរាប់រង់ជីវភាពគ្រួសារតែម្នាក់ឯង ដោយសារតែប្តីរបស់ខ្លួនពិការ ហើយត្រូវរកស៊ីចិញ្ចឹមកូនមួយទៀត។ហ្វេសប៊ុកនោះបានរៀបរាប់ដែលមានខ្លឹមសារទាំងស្រុងថា

“ពិត​ជា​អាណិត​ប្អូន​ស្រី​ម្នាក់​នេះ​ណាស់​​ ប្តី​បាត់បង់​ជេីង ប្អូន​ត្រូវ​រាប់​រងចិញ្ចឹមប្តីកូន ​ជីវភាព​គ្រួសារ​វិញ​ក្រីក្រ​ ប្អូន​ប្រកបរបរ​រកស៊ី​ ជីកចង្រឹត​នៅ​តាម​ចំការ​កៅស៊ូ​ ចាន្ទី​ បេី​ភ្លៀង​ខ្លាំង​រក​មិន​បាន​ទេ ​ស្រែ​ចម្ការ​ក៏មិន​ធ្វើ​ព្រោះ​ជួយ​មេីល​ថែរក្សា​ប្តី​។ នៅ​ពេល​នេះ​ត្រូវការ​ឈេី​ច្រត់​ អង្ករ​ សំលៀកបំពាក់​ និង​ថវិកា​បន្តិបន្តួចដេីម្បីដោះស្រាយ​ជីវភាពគ្រួសារ​។សូម​បងប្អូន​សប្បុរសជន​ចិត្ត​ធម៌”។ហ្វេសប៊ុកដដែលបានបន្តរថា

“ជួយ​ចែករំលែក​ឧបត្ថម្ភ​ដល់​គ្រួសារ​គាត់​ផង បេី​បងប្អូន​ជួយ​គាត់​ សូម​ជួយ​shares ផង​ក្រែងមាន​សប្បុរសជន​ដែល​គាត់​មានចិត្ត​ធម៌ មាន​ធនធានបានឃេីញ នឹងជួយគាត់​ លេខ​ទូរស័ព្ទទំនាក់ទំនង​ ​015388860 សូម​ជួយ​ផងបងប្អូន បងប្អូនអាចស្វែងរក​សប្បុរសជន​ជួយ​គាត់​បន្ថែម​ទៀត​ គាត់​នៅ​ខេត្ត​រតនគីរី​ ភូមិ​ដាច់​ស្រយាល”៕

ដូចនេះប្រសិនបើមានក្តីអាណិតចំពោះប្អូនស្រី សូមចូលរួមជាថវិការតិចក្តី ច្រើនក្តី ដើម្បីឲ្យប្អូនស្រីបានធូស្រាលជាងនេះ ព្រោះថាពេលនេះ គ្រួសាររបស់គាត់ពិតជាត្រូវការជំនួយខ្លាំងណាស់ពីបងប្អូន៕

Leave a Reply

Your email address will not be published. Required fields are marked *