កូនខ្មែរយើងធ្វើ​បានសម្រេចហើយ!! ចង្កឹះ ចង្កាក់ ដែលគ្មានសារជាតិគីមី (មានវីដេអូ)

កាលពីពេលថ្មីៗនេះក្នុងហ្វេសប៊ុករបស់បងប្រុសម្នាក់ឈ្មោះ ហេង ឃីម គាត់បានបង្ហោះនូវបេសកម្មរបស់គាត់បានបញ្ចប់ហើយ ជាមួយម៉ាស៊ីដែលអាចផលិតចេញចង្កឹះ ចង្កាក់ ដែលមិនមានសារជាតិគីមីឡើយ ហើយទីតាំងផលិតលើកដំបូងនេះគឺនៅភូមិកំបោរ ឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប។

ចំពោះចង្កឹះនេះមានលក់នៅទីផ្សារបណ្តើរៗហើយ នេះបើតាមការអះអាងពីម្ចាស់ហ្វេសប៊ុកខាងលើនេះ។ក្នុងនោះផងដែរបន្ទាប់ពីមើលឃើញនូវការផលិតមួយនេះមកមានមហាជនមួយចំនួនបានចោទសួរគាត់ថា តើអាចមានបញ្ហាគ្រោះថា្នក់ដែររឺទេ ព្រោះមើលទៅដូចជាស្រៀវខ្លាំងណាស់។ តែម្ចាស់ហ្វេសប៊ុកនេះបាន

ឆ្លើយតបភ្លាមៗថា វាមិនអីទេ ព្រោះគាត់បានសាកល្បងជាច្រើនលើកច្រើនសារមកហើយ ក៏មិនទាន់ជួបបញ្ហាម្តងណានោះទេ។ ចំពោះអ្នកដែលមានបំណងចង់ជាវចង្កឹះ និងចង្កាក់នេះ អាចធ្វើការទំនាក់ទំនងបងប្រុសម្នាក់នេះតាមរយៈហ្វេសប៊ុកខាងលើនេះបាន៕

Leave a Reply

Your email address will not be published. Required fields are marked *