ល្អប្រាកដមែន ចែករំលែកបន្តផង!!! ដង្កៀបក្តាមជួយព្យាបាលក្អក​ ហើមសួត ឈឺសន្លាក់ដៃជើង ឫសដូងបាត

គុណប្រយោជន៍៖ សំបកដើម ស្លឹក ផ្កា ផ្លែ។
ការព្យាបាល៖ ផ្លែ៖ ហូបមានរសជាតិជូរអែម ជួយព្យាបាល ក្អក ហើមសួត ផ្កា៖ ព្យាបាលជំងឺឈឺសន្លាក់ដៃជើង ដោយហូបស្រស់ សំបកដើម៖ ព្យាបាលរាគ ជាថ្នាំផ្សះ និងជាថ្នាំប៉ូវ ហាលស្ងួត៣០ក្រាមដាំទឹក១លីត មែកខ្ចី៖ យកស្រស់ដាំទឹកជួយឲ្យស្ត្រីមានរដូវទៀង។


ស្លឹក៖ ស្រស់បុកយកមកបិតព្យាបាលឈឺក្បាល ជួយព្យាបាលឫសដូងបាត៖ យកសំបកដើមហាលស្ងួត ៣០ក្រាម សំបកពង្រ៣០ក្រាម និងដើមប៉ប្រក១៥ក្រាម ដាំទឹក១លីត្រហូប។សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។ឯកសារយោង៖ សៀវភៅរុក្ខជាតិឱសថកម្ពុជា មជ្ឍមណ្ឌលជាតិស្រាវជ្រាវវេជ្ជៈសាស្ត្របូរាណ។ អត្ថបទដោយ៖ អ៊ាង សុផល្លែត ប្រភព៖ អ៊ាង សុផល្លែត

Leave a Reply

Your email address will not be published. Required fields are marked *