តិចមិនបានដឹងទៅ ឆៃប៉ូវ ធ្វើពីឆៃថាវ!! បៀបធ្វើ ឆៃប៉ូវផ្អែមឆ្ងាញ់ពិសារបែបធម្មជាតិ

គ្រឿងផ្សំ៖ឆៃថាវ ៣គីឡូកន្លះ-អំបិល ១ខាំ-ស្ករ ២ខាំ-ទឹក ២កូនចានចង្កិះ។

របៀបធ្វើ៖-យកឆៃថាវទៅចិតសម្បកអោយស្អាត រួចហាន់ជាដុំដូចហាន់សម្រាប់ស្លរ។លាយអំបិលជាមួយឆៃថាវ រួចក្រឡុកអោយចូលជាតិសព្វល្អ រួចយកទៅពាតប្រហែលជា ៤ទៅ៥ម៉ោង (រហូតដល់ស្វិត និងស្ងួតទឹក)។ដាក់ស្ករ និងទឹកបន្តិចក្នុងឆ្នាំង បើកភ្លើងតិចៗ កូរហូតដល់ស្ករប្រែពណ៌ក្រហមល្អ (ឡើងតាំងម៉ែ) សឹមដាក់ទឹកដែលនៅសល់ចូល ទុកអោយរលាយស្ករ។ពេលទឹកស្ករត្រជាក់ ចាក់លាយជាមួយឆៃថាវច្របាច់អោយសព្វល្អ រួចញាត់ក្នុងក្រឡកែវអោយណែន (ដាក់ទឹកលិចតិចៗ) រួចទុកក្នុងផ្ទះរយះ ២ថ្ងៃ អាចញាំបានហើយ៕ប្រភព៖ eangsophalleth

Leave a Reply

Your email address will not be published. Required fields are marked *