ញ៉ាំទឹកល្ពៅរាល់ថ្ងៃអាចជួយដល់សុខភាពភ្នែក សក់លូតលាស់ល្អ និងស្បែកភ្លឺថ្លា!!!

ល្ពៅមានអត្ថប្រយោជន៍ច្រើនសំរាប់សុខភាពនិងសម្រស់ជាពិសេសល្ពៅអាចជួយលាងសម្អាតជាតិពុលក្នុងថ្លើមបានផងដែរ ដូច្នេះដើម្បីទាញផលប្រយោជន៍ពីផ្លែឈើដែលសំបូរដោយសារធាតុល្អសំរាប់រាង្គកាយបែបនេះ បងប្អូនអាចយកផ្លែល្ពៅបានគ្រប់តំរូវការសំរាប់គ្រួសារមិនថា ម្ហូបអាហារ រឺជាបង្អែមជាច្រើនបែប មិនថាបងប្អូន ជាម្ចាស់ផលិតកម្ម​​អាចធ្វើជានំកញ្ចប់ ដំណាប់ កាកសំនល់ខូចៗអាចធ្វើជាចំណីសត្វ ដើម្បីបំពេញតំរូវការក្នុងស្រុក ចល័តលើទីផ្សារបានយ៉ាងងាយ។


គ្រឿងផ្សំ៖-ទឹកកកមួយកែវឬទឹកស្អាត​ចំនួន​១០០​មី​លី​លីត្រ ល្ពៅ​ចំនួន​១០០​ក្រាម ទឹកដោះគោ​ស្រស់​ចំនួន​២០០​មី​លី​លីត្រ ស្ករ​ចំនួន​មួយ​ភាគពីរ​ស្លាបព្រា​តូច(តាមការចូលចិត្ត)​។


​របៀប​ធ្វើ៖ដំបូង​ត្រូវតែ​លាង​ល្ពៅ​ឲ្យ​ស្អាតចិត​សំបក​ចេញយក​គ្រាប់​ចេញហើយ​ចិត​ជា​ដុំៗ​ទើប​យក​ទៅ​ចំហុយ​។​​ក្រោយពេល​ពីចំហុយ​រួច ​យក​វា​ទៅ​ដាក់​ក្នុង​ម៉ាស៊ីន​ទឹកក្រឡុក ដោយ​ដាក់​ទឹក​ចូល​ហើយ​ក្រឡុក​ចូលគ្នា​។​​ក្រោយពេល​ដែល​ម៉ត់​រួច ដាក់​ទឹកដោះគោ​ស្រស់​ចូល រួម​ជាមួយ​ស្ករ​ក្រឡុក​ចូលគ្នាម្តងទៀត​ជា​ការ​ស្រេច៕សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

Leave a Reply

Your email address will not be published. Required fields are marked *