នារីដ៍ស្រស់ស្អាតម្នាក់បានរៀបរាប់ពីហេតុការណ៍ ចោរប្លន់នាង ស្ទើរបាត់បង់ជីវិត ដោយចោរបាន…

នារីរូបស្រស់ម្នាក់ បានបង្ហោះសារនៅលើបណ្ដាញសង្គម ហ្វេសប៊ុក ដោយចែករំលែកពីរឿងរ៉ាវខ្លះដែលបានកើតឡើងចំពោះរូបនាង ព្រោះតែនាងត្រូវបានក្រុមចោរមួយក្រុមបានប្រើប្រាស់ល្បិចមួយចំនួន ដើម្បីចង់ប្លន់នាង ប៉ុន្ដែមិនបានសម្រេច។ក្នុងនោះផងដែរ នារីរូបស្រស់ ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ Vy Vin បានសរសេររៀបរាប់ប្រាប់ពីហេតុការណ៏ ដែលរូបនាងបានជួបប្រទះ ប្រាប់ដល់មហាជនឲ្យដឹងថា៖”អ្នកបាត់ដំបង សូមប្រុងប្រយ័ត្ន ឥលូវចោរប្លង់ច្រើនណាស់ ខ្ញុំទើបតែជួបខ្លួនឯងផ្ទាល់មិញ ចេះពាក់មួកសុវត្ថិភាពរបៀបវាប្លន់ វាឲគ្នាជិះឈប់កន្លែងភ្លឺថាមានមនុស្សជិះតាមនឹង។

ទីតាំងនៅ ផ្លូវក្រវ៉ាន់ក្រុង ហួសកន្លែងជួលញាំការចំរើនមង្គលមកខាងរង្វង់មូលព្រាបសរ ម៉ោងជាង ១០យប់នេះញុមឃើញដំបូងសង្ស័យដែរ ព្រោះវាជិះសុខៗពន្លត់ម៉ូតូ (MSXពណ៌ត្រួយចេក) កុំឲឃើញផ្លាកលេខម៉ូតូ ខំមើលវាតាមកញ្ចក់ក្រោយដែរតែឃើញវាជិះតិចៗទៅមុខហួសយើង(ពេលនឹងជិះបណ្ដើរគ្នាជាមួយប្ដី) ក៏ឈប់សង្ស័យតែជិះហួសវាមិនដល់ ៥០ម៉ែត្រផង ស្រាប់តែមានដុំថ្មធំ។

ប្រហែលប៉ុនផ្លែឃ្វិត គប់មកចំក្បាលញុម ពេលនឹងរ៉េម៉ូតូបុិសដួស គ្រាន់តែឃើញថាដុំថ្ម ភ្លាមប្រាប់គាត់ឲ្យជិះឲ្យលឿន ហើយស្រែកប្រាប់ប្ដីចោរប្លន់ ប្ដីខ្ញុំងាកក្រោយឃើញស្រមោលមនុស្សនឹងគៀនផ្លូវ ក៏នាំគ្នាជិះលឿនមកផ្ទះ បើបងប្អូនឃើញមុខសញ្ញាជនណាមានលក្ខណៈដូចញុមប្រាប់ខាងលើ សូមប្រុងប្រយ័ត្ន ម៉ូតូធ្វើជាឈប់ពេលឃើញយើងជិះមក ហើយពន្លត់ម៉ូតូ បាត់ដំបងលូវយប់ឡើង សូមប្រុងប្រយ័ត្នទាំងអស់គ្នា។ ប្រភព៖ vdoamazing

Leave a Reply

Your email address will not be published. Required fields are marked *