បានទៅម្តងនៅ? ទៅលំហែកាយនៅទំនប់តាំងក្រសាំង ពេលទៅដល់ទើបដឹងថាសប្បាយយ៉ាងណា

ទំនប់តាំងក្រសាំងបានក្លាយទៅជាតំបន់ទេសចរដ៏ពេញនិយម​នៅក្នុងខេត្តកំពង់ធំ ។ គ្រាន់តែចូលដល់ដើមរដូវវស្សភ្លាម ទឹកភ្លៀងបានហូរចូលអាងជាបណ្តើរៗ វាមិនគ្រាន់តែធ្វើឱ្យប្រជាកសិករ មានភាពរីករាយប៉ុណ្ណោះទេ តែសម្រាប់អ្នកទេសចរណ៍ វិញ ក៏នាំគ្នាទៅសម្រាក់លំលែកាយនៅទីនោះច្រើនណាស់ដែរ ។

ប្រព័ន្ធធារាសាស្ត្រតាំងក្រសាំង ជាជំនួយស្តារឡើងវិញ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB តាមរយៈក្រសួងធនធានទឹក និង ឧតុនិយម ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកសន្ទុក ខេត្តកំពង់ធំ ។ ប្រព័ន្ធធារាសាស្ត្រនេះ ត្រូវបានកសាងឡើងនៅក្នុងរបបប៉ុលពត ហើយត្រូវបានទុកចោលទាំងស្រុង ប្រើប្រាស់មិនកើត ។ ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងធនធានទឹក និង ឧតុនិយម បានធ្វើការសិក្សា និង សាងសង់ឡើងវិញទៅតាមបច្ចេកទេសមួយថ្មី ដែលទំនើប ជាគម្រោងចំណាយរបស់ ADB ឱ្យដំណើរការយ៉ាងល្អប្រើឡើងវិញ ។

ប្រព័ន្ធធារាសាស្ត្រ តាំងក្រសាំង មានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលប្រមាណជា ១៥ ០០០ ហិកតា ធ្វើស្រែបាន ៣ ដង ក្នុង ១ ឆ្នាំ តាមរយៈបច្ចេកទេសថ្មី-ទំនើប ដែលធានានូវនិរន្តរភាពនៃគម្រោង ដែលបានប្រើប្រាស់ពេញបន្ទុកមកដល់សព្វថ្ងៃនេះ បានធ្វើឱ្យគម្រោងនេះ ក្លាយទៅជាគម្រោងគំរូមួយ។

ក្នុងចំណោមបណ្តាគម្រោងចំណាយរាប់ម៉ឺនរបស់ ADB ដែលធ្វើឱ្យទីនេះក្លាយជា បទពិសោធន៍ របស់ ADB ដើម្បីទាញយកបទពិសោធន៍ និង ចំណេះដឹងពីកន្លែងនេះ ទៅអនុវត្តនៅកន្លែងផ្សេងៗទៀត ។ហើយជាពិសេសទៅនោះ នៅពេលបច្ចុប្បន្ននេះ ប្រព័ន្ធធារាសាស្រ្តតាំងក្រសាំង បានក្លាយទៅជារមណីយដ្ឋានទេសចរណ៍ ដ៏ពេញនិយមមួយនៅក្នុងខេត្តកំពង់ធំផងដែរ ៕ប្រភព៖niyum

Leave a Reply

Your email address will not be published. Required fields are marked *