ចង់ញ៉ាំទេ!! !វិធីធ្វើប្រហិតរុំអំពៅឆ្ងាញ់ពិសារ អាចសាកល្បងបាន

គ្រឿងផ្សំ៖ បង្គា ៤០០ក្រាម (បកឲ្យស្អាត), សាច់ជ្រូក(សាច់សុទ្ធ) ៤០ក្រាម ចិញ្រ្ចាំ ឬកិនឲ្យម៉ត់ល្អ, សាច់ត្រីស្លាត ៤០ក្រាម ហាន់ជាដុំៗ, ស្បែកជ្រូក ឬខ្លាញ់ជ្រូក ៤០ក្រាម ហាន់ជាដុំតូចៗ, គល់ស្លឹកខ្ទឹម ២០ក្រាម ហាន់ល្អិត, អំបិល ១ស្លាបព្រាកាហ្វេ, ស្ករស ២ស្លាបព្រាកាហ្វេ, ទឹកត្រី ១ស្លាបព្រាបាយ, ម្រេចម៉ត់ ១/២ស្លាបព្រាកាហ្វេ, ម្សៅស៊ុបខ្នរ ១/២ស្លាបព្រាកាហ្វេ, ស៊ុត (យកតែពណ៌ស កន្លះគ្រាប់)​, ប្រេងសម្រាប់បំពង, អំពៅ (សកសំបកឲ្យស្អាត កាត់ជាដើមតូចៗល្មមសម្រាប់រុំ ប្រវែងប្រហែល ៧-១០សង់ទីម៉ែត្រ)។
វិធីធ្វើ៖


១.យកបង្គាដាក់អំបិលចូល ១ស្លាបព្រាកាហ្វេ ប្រឡាក់ឲ្យសព្វ រួចយកទុកក្នុងទូរទឹកកកប្រហែល ១ម៉ោង ២.យកខ្លាញ់ជ្រូកដាក់ស្ករសចូល ១ស្លាបព្រាកាហ្វេ ច្របល់ឲ្យសព្វ ទុកមួយឡែកប្រហែល ៣០នាទី ៣.បន្ទាប់មកយកបង្គាដាក់ចូលម៉ាស៊ីន ដាក់គល់ស្លឹកខ្ទឹមចូល កិនចូលគ្នាឲ្យម៉ត់ល្អ រួចដាក់សាច់ជ្រូក និងសាច់ត្រីចូល កិនចូលគ្នាឲ្យម៉ត់ ហើយដាក់ខ្លាញ់ជ្រូក, ស៊ុតពណ៌ស, ស្ករស ១ស្លាបព្រាកាហ្វេ, ម្សៅស៊ុបខ្នរ, ម្រេចម៉ត់ និងទឹកត្រីចូល កិនចូលគ្នាឲ្យសព្វល្អ


៤.រួចរាល់អស់ហើយយកអំពៅមករុំសាច់ដែលកិនហើយ រុំល្មមតាមចំណូលចិត្ត រួចយកទៅដាក់ចំហុយប្រហែល ៥នាទី (ដើម្បីអោយសាច់ឆ្អិនបន្តិច) ហើយយកទៅដាក់បំពងក្រៀមល្មមតាមចំណូលចិត្តជាការស្រេច៕សម្រួលអត្ថបទដោយ៖ ស្រីពៅ ប្រភព៖ eangsophalleth

Leave a Reply

Your email address will not be published. Required fields are marked *