មិនត្រឹមតែមានទេពកោសល្យសរសេរអក្សរខ្មែរមានលក្ខណៈស្អាតផ្ចិតផ្ចង់គាត់ក៏មាន….

យុវតី ជិន ស្រីអយុធ្យា ដែលកំពុងតែទទួលបានការគាំទ្រខ្លាំងតាមបណ្ដាញសង្គម ដោយសារតែទេពកោសល្យសរសេរអក្សរខ្មែរមានលក្ខណៈស្អាតផ្ចិតផ្ចង់បីដូចជាសំណេរចាស់ព្រឹទ្ធាចារ្យ ឬចំណារគម្ពីរក្បួនខ្នាតលើសាស្ត្រាស្លឹករឹតក៏មានដុងឧបនិស្ស័យខាងសិល្បៈបុរាណជាច្រើនទៀតផងដែរ ដូចជាជំនាញក្នុងការគូរគំនូរ ការធ្វើខ្មុកស្មាច់ ការឆ្លាក់រូបក្បាច់លើផ្ទាំងឈើ និងការសម្តែងអាយ៉ៃរឿងជាដើម។

ប្អូនស្រីសរសេរអក្សរស្អាតណាស់ សូមសរសើរប្អូនស្រី និងសូមគាំទ្រយ៉ាងពេញទំហឹងនូវគំនិតដ៏ឧដុង្គឧត្ដមចំពោះការចងក្រងអំពីលក្ខណៈនៃអក្សរសាស្ត្រខ្មែរយើងតាំងពីសម័យបុរាណ និងការផ្លាស់ប្តូររូបរាងតួអក្សរទៅតាមសម័យកាលនិមួយៗ រហូតមកដល់បច្ចុប្បន្នកាល ដើម្បីឲ្យកូនខ្មែរបានរៀនសូត្រនិងស្វែងយល់ពីអក្សរសាស្ត្រជាតិរបស់យើង និងដើម្បីជាប្រយោជន៍ដ៏ធំធេងទៅថ្ងៃអនាគត ។


Leave a Reply

Your email address will not be published. Required fields are marked *