ជីកកកាយរកវត្ថុបុរាណ!! ស្រាប់តែរកឃើញរឿងចម្លែកមួយ ដែលប្រាប់អ្នកហើយ អ្នកសឹងតែមិនជឿ

បានរកឃើញ គ្រោងឆ្អឹងដែលគេសង្ស័យថាជាសាកសពបិសាចជញ្ជក់ឈាមអាយុ ១០ ឆ្នាំ ដែលកប់ក្នុងផ្នូរមួយកន្លែង កាលពីជាង ២,០០០ ឆ្នាំមុន។ ពេលនេះ ត្រូវបានគេជីកគាស់ឃើញដោយបុរាណវត្ថុវិទូមួយក្រុម នៅក្រុងរ៉ូម ប្រទេសអ៊ីតាលី ហើយពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញថ្មដ៏ធំមួយដុំក្នុងមាត់សាកសពនោះផងដែរ។

ដោយមានការសន្និដ្ឋានពីអ្នកជំនាញខាងពិធីបញ្ចុះសពបុរាណ បានអះអាងថា វាជាការញាត់ដុំថ្មចូលមាត់ទាំងបង្ខំ ក្រោយពីក្មេងនេះស្លាប់ទៅ ហើយវាជាទម្លាប់តាំងពីបុរាណកាលមកដើម្បីបង្ក្រាបបិសាចជញ្ជក់ឈាមកុំឱ្យងើបពីផ្នូរវិញដោយការប្រើដុំថ្មស័ក្តិសិទ្ធ ព្រោះប្រជាជនមានការខ្លាចរអាថា សពនោះអាចនឹងងើបពីផ្នូរហើយព្យាយាមយារយីដល់អ្នកនៅរស់។

ម្យ៉ាងវិញទៀត តាមរយៈការពិសោធន៍ គ្រោងឆ្អឹងដែលពេលនេះត្រូវបានស្គាល់ថាជា “Vampire of Lugnano” ទំនងជាកប់នៅសតវត្សរ៍ទី៥ ក្នុងអំឡុងពេលផ្ទុះជំងឺគ្រុនចាញ់ដ៏ធំមួយ ហើយក្រុមស៊ើបអង្កេតបានរកឃើញវត្ថុមួយចំនួនទៀតដែលគេជឿថាជាភស្តុតាងនៃអំពើអាបធ្មប់ដូចជា ក្រញ៉ាំក្អែកខ្មៅរលើប និងឆ្នាំងសំរិទ្ធ។

Leave a Reply

Your email address will not be published. Required fields are marked *