មិនគួរឲ្យជឿសោះ!!! ការប្តូរក្បាលមនុស្សពិតជាអាចធ្វើទៅបានមែន ពិតៗៗ

អ្នកស្រាវជ្រាវ និងជាវេជ្ជបណ្ឌិតល្បីឈ្មោះ ប្រចាំប្រទេសអ៊ីតាលី បានប្រកាសកាលពីយប់មិញថា ក្រុមរបស់លោក បានសាកល្បងវះកាត់ប្ដូរក្បាលមនុស្សដោយជោគជ័យលើសាកសពមនុស្ស ២នាក់ ហើយឈានទៅដល់ការវះកាត់មនុស្សមានជីវិត នាពេលឆាប់ៗខាងមុខ។វេជ្ជបណ្ឌិតដែលបានស្រាវជ្រាវលើការវះកាត់ប្ដូរក្បាលមនុស្សនេះ មានឈ្មោះ Sergio Canavero ជាជនជាតិអ៊ីតាលី។

លោកបានបញ្ជាក់ថា ក្រុមរបស់លោកបានវះកាត់តភ្ជាប់ឆ្អឹងខ្នង សរសៃប្រសាទ និងសរសៃឈាមនៃមនុស្ស ២នាក់ ដោយចំណាយពេលសរុបដល់ទៅ ១៨ម៉ោង។ លោកបានលើកឡើងទៀតថា នាពេលឆាប់ៗខាងមុខនេះ ក្រុមរបស់លោក នឹងវះកាត់ប្ដូរក្បាលឲ្យមនុស្សមានជីវិតតែម្ដង។

នេះជាក្ដីសង្ឃឹម សម្រាប់អ្នកដែលមានរាងកាយមិនប្រក្រតី ស្លាប់សងខ្លួន ពិការ ឬមានបញ្ហាណាមួយ អាចធ្វើការវះកាត់ប្ដូរក្បាលទៅដាក់លើដងខ្លួនផ្សេងទៀត ដែលល្អ តែខួរក្បាលគេឈប់ដំណើរការ។ កន្លងមក ក្រុមនេះ ក៏ធ្លាប់វះកាត់លើស្វា និងកណ្ដុរបានជោគជ័យដែរ។ក្រុមវេជ្ជបណ្ឌិត បានត្រឹមតែប្រកាសប៉ុណ្ណោះ មិនបង្ហាញរូបភាព ឬភស្តុតាងនៃការវះកាត់ទេ ដោយនិយាយថា នឹងបញ្ចេញនៅពេលក្រោយ៕

Leave a Reply

Your email address will not be published. Required fields are marked *