រដ្ឋមន្ត្រីរូបសង្ហាម៉ាឡេស៊ី យុវជនទាំងអស់គួរតែចេះឈឺច្អាលពីបញ្ហាជាតិ ទើបប្រទេសរីកចម្រើន
រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡារបស់ម៉ាឡេស៊ី និងជារដ្ឋមន្ត្រីវ័យក្មេងជាងគេក្នុងទ្វីបអាស៊ី លោក SYED SADDIQ។ លោកក៏ជាប្រធានក្រុមយុវជននៃបក្ស Malaysian United Indigenous Party ដែលជាផ្នែកមួយនៃ Pakatan Harapan និងជាសមាជិកសភា Muarផងដែរ។ លោកមន្ត្រីមិនត្រឹមតែមានចំណេះដឹងខ្ពស់ ថែមទាំងមានរូបសង្ហាថែមទៀតផង។ថ្មីៗនេះលោករដ្ឋមន្ត្រី បានលើកឡើងថា យុវជននៅលើពិភពលោកទាំងអស់គួរតែចេះឈឺច្អាលនិងយកចិត្តទុកដាក់ពីបញ្ហាជាតិ ទើបប្រទេសរីកចម្រើន។
លោកក៏មានប្រសាសន៍ដាស់តឿនដល់យុវជនទាំងអស់នៅលើពិភពអោយចេះស្រលាញ់ប្រទេសជាតិរបស់ខ្លួនអោយដូចស្រលាញ់ខ្លួន និងស្រលាញ់គ្រួសារដូច្នេះដែរ ។ ប្រទេសណាក៏ដោយមិនថាធំ ឬតូចនោះឡើយ គឺត្រូវការកម្លាំងយុវជនជាពិសេសដើម្បីជួយជ្រោមជ្រែង ។ បើប្រទេសណាមួយមានយុវជនខ្លាំងពូកែរ ឬមានសមត្ថភាពច្រើននោះ ប្រទេសនោះក៏មានភាពរីកចម្រើនខ្លាំងទៅតាមនោះដែរ ។អត្ថបទដោយ នេន សុធា (Leadership Editor)