ចែករំលែកបន្តផង!!! រូបមន្តធម្មជាតិធ្វើឲ្យស្បែកមុខសភ្លឺទន់រលោង បំបាត់ភាពខ្មៅស្រអាប់

គ្រឿងផ្សំ អំពិលទុំយកតែសាច់ ១ស្លាបព្រាបាយ ទឹកក្តៅឧណ្ហៗ​ កន្លះកូនចាន ចេកទុំ ១ផ្លែ ម្សៅអង្ករ មួយស្លាបព្រាបាយ។

វិធីធ្វើ ចាក់ទឹកក្តៅកន្លះកូនចាន បន្ទាប់មកដាក់សាច់អំពិលទុំចូល ទុកវាចោល ១៥នាទី ហើយយកស្លាបព្រាជ្រុំៗវាអោយទឹកឡើងខាប់ ទៅជាពណ៌ត្នោត ទុកវាមួយអន្លើសិន ចេកទុំបកយកសំបកចេញ ហើយកិនវាអោយម៉ត់ បន្ទាប់មកដួសម្សៅអង្ករមួយស្លាបព្រាបាយ ដាក់ចូលទៅក្នុងចេកដែលកិនរួច បន្ទាប់មកទៀតដួសទឹកអំពិលទុំ ១ ស្លាបព្រាបាយដាក់ចូលទៅក្នុងចេក និងម្សៅដែលលាយរួច ច្របល់អោយចូលគ្នាសព្វល្អ។


វិធីប្រើប្រាស់៖ ជាដំបូងលាងសំអាតផ្ទៃមុខរបស់អ្នកអោយស្អាតល្អសិន បន្ទាប់មកជូតវាអោយស្ងួត យកម៉ាសដែលលាយរួចមកលាបអោយសព្វផ្ទៃមុខ ហើយទុកចោលរហូតទាល់តែស្ងួតល្អ សឹមលាងចេញជាមួយនឹងទឹកក្តៅឧណ្ហៗ។ អនុវត្តឲ្យបានជារៀងរាល់យប់ សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត ប្រភព៖ អ៊ាង សុផល្លែត

Leave a Reply

Your email address will not be published. Required fields are marked *