គំរូទ្រុងមាន់ស្អាតៗ!!! បងប្អូនមានបំណងចិញ្ចឹមមាន់ មើលទុកជាគំរូទៅ

កសិករ​ចិញ្ចឹម​មាន់​មិនសូវ​បាន​ទទួល​ផល​ប៉ុន្មាន​ទេ ដោយសារ​ខ្វះ​ការយកចិត្តទុកដាក់​ក្នុង​ការចិញ្ចឹម និង​ថែ​ទាំ ។ ដោយ​មើលឃើញ​នូវ​បញ្ហា​នេះហើយ ទើប​អង្គការ​សេ​ដាក​បាន​ចុះ​ទៅ​ធ្វើ​ការបណ្តុះបណ្តាល លើ​ការ​ចិញ្ចឹម​មាន់​ជា​លក្ខណៈ​ ​គ្រួសារ​តាមបែប​ប្រពលវប្បកម្ម នៅ​ភូមិ​ថ្លុក​ដង្កោ ឃុំ​ធម្មតា​អរ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ។​​ក្រោយពី​ធ្វើការ​បណ្តុះបណ្តាល​ហើយ បងស្រី ស៊ូ ឃ​ន ដែល​ជា​កសិករ​រស់នៅ​ភូមិ ឃុំ​ខាងលើ គាត់​បាន​ស្ម័គ្រចិត្ត​​សាកល្បង​ធ្វើ​ការពិសោធន៍​លើ​ការ​ចិញ្ចឹម​មាន់​នេះ ។ ចំណែក​បទពិសោធន៍​នៃ​ការចិញ្ចឹម​បង្ហាញជូន​ដូចខាងក្រោម :


ស្ថានភាព​ចិញ្ចឹម​មុន​ពេល​បណ្តុះបណ្តាល​ បងស្រី​ពុំមាន​ទ្រុងមាន់​ត្រឹមត្រូវ​ទេ គឺ​គ្រាន់តែ​រៀបចំ​ឲ្យមាន​ជាសំ​បុកសំ​រាប់ឲ្យ​មាន់​ពងលើ​ធ្នើរ​ចង្ក្រាន។ គាត់​មិនសូវ​​យកចិត្តទុកដាក់​លើ​បញ្ហា​ចំណី ទឹក និង​ការថែទាំ​ទេ ព្រលែង​ឲ្យ​មាន់​ដើររក​ចំណី​ស៊ី​ដោយ​ខ្លួនឯង។លទ្ធផល​នៃ​ការចិញ្ចឹម​របស់​​គាត់ គឺ​ក្នុង​មេ​មួយ​ក្បាល ដល់ពេល​លក់​សល់​កូន​ត្រឹម ១-២ ក្បាល​ប៉ុណ្ណោះ ហើយ​ជួនកាល​អាច​អស់​តែ​ម្តង ដោយសារ​គេ​លួច ឬ​​ស្លាប់​ដោយ​ជំងឺ ។​


របៀប​ចិញ្ចឹម​តាម​ប្រពលវប្បកម្ម​ ក្នុង​ការចិញ្ចឹម​តាម​បច្ចេកទេស​ប្រពលវប្បកម្ម​នេះ បងស្រី​បាន​រៀបចំ​ឲ្យមាន​ទ្រុង​ដែលមាន​ទំហំ ៤ ម៉ែត្រ​បួន​ជ្រុង ធ្វើ​ពី​កូនឈើ ប្រក់​ស្លឹកត្នោត និង​របង​កំពស់ ១ ម៉ែត្រ ធ្វើ​ជា​ទីធ្លា​ព័ទ្ធជុំវិញ​ទ្រុងមាន់​ទំហំ ១០ ម៉ែត្រ​បួន​ជ្រុង ។ នៅក្នុង​ទីធ្លា​នោះ គាត់​មាន​ដាំ​ត្រកួន ខ្ជាយ សំរាប់​ជា​ម្លប់​ដល់​មាន់ ព្រមទាំង​ជីករណ្តៅ​កំប៉ុស្ត​សំ​រាប់ឲ្យ​មាន់​កាយរក​ចំណី (​សត្វល្អិត​) ។

ក្រៅពីនេះ គាត់​បាន​រៀបចំ​ជា​ស្នូក​ទឹក និង​ស្នូក​ចំណី​ដាក់​ជាប្រចាំ។ នៅក្នុង​ស្នូក​ទឹក គាត់​ដំគល់​ស្លឹកគ្រៃ​ដាក់​ត្រាំ​ដើម្បី​ការពារ​ជំងឺឆ្លង​ផ្សេងៗ។ ចំណែកឯ​ស្នូក​ចំណី មាន​ដាក់​កន្ទក់​លាយ​ត្រកួន​ចិញ្ច្រាំ​ដាក់​ឲ្យ​មាន់​ស៊ី​ជាប្រចាំ ។​


លទ្ធផល​នៃ​ការចិញ្ចឹម​តាម​ប្រពលវប្បកម្ម​ ​ក្រោយ​ពី​ការចិញ្ចឹម​តាម​របៀប​នេះ ៤ ខែ គាត់​សង្កេត​ឃើញ​ថា មាន់​របស់គាត់​លូតលាស់​លឿន ហើយ​ពុំ​មាន​ឆ្លង​ ​ជំងឺ ឬ ងាប់​ដោយ​ប្រការ​ណាមួយ​ទេ ទោះបីជា​មាន់រ​បស់​អ្នក​ជិតខាង​មាន​ជំងឺឆ្លង​ងាប់​អស់​ក៏ដោយ ។​​សរុបមក ដើម្បី​ចិញ្ចឹម​មាន់​ឲ្យបាន​ល្អ​បងប្អូន​កសិករ​គួរ​អនុវត្ត ចំណុច​មួយចំនួន ដូចខាងក្រោម :


​ធ្វើ​ទ្រុង​ឲ្យ​មាន់ជ្រក​ពេលមាន​ភ្លៀង និង​ក្តៅ​ហើយ​ធ្វើ របង​ព័ទ្ធ​ទីធ្លា​ឲ្យ​មាន់​ដើរលេង​ ដាំ​ត្រកួន និង​ជីករ​ណ្តៅ​កំប៉ុស្ត ដើម្បី​ផ្តល់​ម្លប់​និង​ឲ្យ​មាន់ កាយ​រក​ចំណី​ ដាក់​ស្នូក​ទឹក​ដែល​មាន​ត្រាំ​គល់​ស្លឹកគ្រៃ​ឲ្យ​មាន់​ផឹក​ជាប្រចាំ ដើម្បី​ការពារ​ជំងឺ​ផ្សេងៗ​ ដាក់​ស្នូក​ចំណី និង​ផ្តល់​ចំណី​ជាប្រចាំ​ឲ្យ​មាន់​ស៊ី ។​


បញ្ជាក់ : នៅក្នុង​ព្រឹត្តិប័ត្រ​កសិករ​លេខ ១២ ខែ​ធ្នូ ឆ្នាំ ២០០១ យើង​បាន​ចុះផ្សាយ​ពី​បទ​ពិសោធន៍​ចិញ្ចឹម​មាន់​របស់​កសិករ ម៉ែន ង៉ែត ម្តង​រួចមកហើយ ដែល​ដូចគ្នា​នឹក​សិករ ស៊ូ ឃ​ន ដែរ ។ ប៉ុន្តែ យើងខ្ញុំ​ចុះផ្សាយ​នេះ ដើម្បី​បញ្ជាក់​ឲ្យឃើញថា មាន​កសិករ​ជា​​ច្រើន​គ្រួសារ​បាន​អនុវត្តតាម​បទពិសោធន៍​ខាង​លើ ហើយ​ទទួលបាន​ជោគជ័យ។ចំពោះបច្ចេកទេសសង់ទ្រុងមាន់ ផ្សំចំណីមាន់ ការថែទាំកូនមាន់ និងវិធីទំលាក់ព្រូនមាន់ឲ្យវាឆាប់ធំ។

Leave a Reply

Your email address will not be published. Required fields are marked *